បាល់ទាត់

វៀតណាម តែងតាំងនាយកបច្ចេកទេសថ្មី មានប្រវត្តិដឹកនាំ ជប៉ុន កាតា នីហ្សេរីយ៉ា Marseille…

បន្ទាប់ពីលោក Hans-Jurgen Gede ដែលជាអតីតនាយកបច្ចេកទេសចាស់ បានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មី ពេលនេះសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានជ្រើសរើសលោក Philippe Troussier ឲ្យកាន់តំណែងមួយនេះ ខណៈរូបគាត់ធ្លាប់មានប្រវត្តិដឹកនាំក្លិប និងក្រុមជម្រើសជាតិជាច្រើនរាប់ស្ទើរមិនអស់។

តំណែងក្នុងនាមជានាយកបច្ចេកទេសប្រចាំសហព័ន្ធបាល់ទាត់វៀតណាម (VFF) គឺជួយណែនាំ ផ្តល់ជាយោបល់ ពាក់ព័ន្ធនឹងកីឡាករជម្រើសជាតិ តាមដានសង្កេតមើលការអភិវឌ្ឍយុវជន និងរួមចំណែកពិភាក្សាពេលកោះហៅកីឡាករចូលជម្រើសជាតិវៀតណាមគ្រប់ឈុត… ផងដែរ។

តំណែងដ៏សំខាន់មួយនេះ ត្រូបានសហព័ន្ធបាល់ទាត់វៀតណាម (VFF) ជ្រើសរើសផ្តល់ឲ្យលោក Philippe Troussier ដែលតម្លើងមកពីតំណែងចាស់ជាគ្រូបង្គោលជម្រើសជាតិឈុត U19 វៀតណាម។

យ៉ាងណា! បុរសវ័យ ៦៥ឆ្នាំ សញ្ជាតិបារាំងខាងលើនេះធា្លប់មានបទពិសោធន៍ក្នុងអាជីពដឹកនាំតាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ ដោយធ្លាប់ដឹកនាំជម្រើសជាតិឈុតធំដូចជា ប្រទេសនីហ្សេរីយ៉ា អុីកូទ័រ អាហ្វ្រិកខាងត្បូង ជប៉ុន កាតា ម៉ារ៉ុក ។ ចំណែកអាជីពក្នុងការដឹកនាំក្លិបវិញ កាន់តែច្រើនរាប់ស្ទើរពុំអស់ ដោយក្នុងនោះមានក្លិបលីគកំពូលបារាំង Marseille ក្លិបចិន Hangzhou Greentown… ជាដើម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628