បាល់ទាត់

Sukhothai FC បញ្ចប់​កុងត្រា Kyaw Ko Ko និង​កីឡាករថៃ​ម្នាក់​ទៀត​​ដោយសារ Covid-19

អតី​កីឡាករ​ជម្រើស​ជាតិ​ថៃ Suttinun Phukhom​និង​ខ្សែ​ប្រយុទ្ធជម្រើស​ជាតិ​មីយ៉ាន់ម៉ា Kyaw Ko Ko ត្រូវ​បាន​ក្លិប​​ Sukhothai FC បញ្ចប់​កុងត្រា​​ពេល​ក្លិប​ទទួល​រង​បញ្ហាហិរញ្ញវត្ថុកំឡុង Covid-19 រាតត្បាត។

Sukhothai FC គឺ​ជា​ក្លិប​ចុងក្រោយ​ដែល​ព្យាយាម​កាត់​បន្ថយចំណាយ​របស់​ខ្លួន​អំឡុង​ពេល​លីគ​ថៃ​ត្រូវ​ជាប់​គាំង ខណៈ​ដែល​កីឡាករ Suttinun Phukhom មានវ័យ៣២ឆ្នាំ​ហើយ​Kyaw Ko Ko មាន​វ័យ​២៧ឆ្នាំ។

Suttinun ធ្លាប់​ឈ្នះមេដាយមាស 2007 SEA Games Gold និងពាន​រង្វាន់ 2014 AFF Suzuki Cup ដោយ​លេង​ឥ្យ​ជម្រើស​ជាតិ​ដំរីចម្បាំងថៃ។ គាត់​ធ្លាប់​លេង​ឲ្យ​ក្លិប​ធំ​ៗ​ដូច​ជា​Chonburi FC ចាប់​ពី​ឆ្នាំ​២០០៨​ដល់​២០១៨ មុន​ពេល​ចូល​រួម​ជាមួយ​ PTT Rayong។ រដូវ​កាល​២០២០​នេះ​មក​ចូលរួម​ជាមួយ Sukhothai FC ​ហើយ​មិន​ទាន់​បាន​បង្ហាញវត្តមាន​លើ​ទីលាន​ផង​ក៏​ត្រូវ​ផ្អាក​ការ​ប្រកួតតែម្ដង​ទោះ​បី​ជា​ក្លិប​ឆ្លង​កាត់​ការ​ប្រកួត​បួន​លើក​ក៏​ដោយ។

Kyaw Ko Ko ជា​កីឡាករ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ហើយ​កីឡាករ​រូបនេះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ងតីត​គ្រូ​បង្វឹក​ក្លិប Surapong Kongthep ​ហើយ​មានឱកាស​មក​លេនៅ​ថៃ​ម្ដង​ទៀត ដោយ​ចាក​ចេញ​ពី​ក្លិប Yangon Unitedជាមួយនឹង​បទពិសោធន៍​លេង​នៅ Chiangrai United និង Samut Prakan City៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628