បាល់ទាត់

កាសែតវៀតណាម​និយាយ​ថា​ក្រុមជម្រើស​ជាតិ​របស់ពួក​គេ​ខ្លាំង​ជាង​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ពេល​ជួប​គ្នា​ជើង​ទី២​ជម្រុះ World Cup

កាសែត​វៀតណាមបាន​សរសេរបែប​ពិចារណា​ថា ក្រុមនាគមាស​វៀតណាម​របស់​ខ្លួន​ជា​ក្រុម​ដែលមាន​គុណភាព​ជាង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ក្នុង​ជំនួប​ជើង​ទី​២​វគ្គ​ជម្រុះ​ជុំទី​២ពាន​រង្វាន់​2022 World Cup / 2023 Asia Cup។

ការ​ប្រកួត​ដែល​គ្រោង​នឹង​លេង​នៅ​ខែ​មីនា​ត្រូវ​បានលុប​ចោល​ទៅ​វិញ​ ហើយ​រៀប​តាម​កាលវិភាគ​ថ្មី​ដោយ​សារ​តែ​ការ​ឆ្លង​រីករាលដាល​នៃវីរុស Coronavirus (COVID-19) ។ តាម​កាសែត  thethao247 ម៉ាឡេស៊ី​នឹង​មាន​ពេល​វេលា​ដ័៏​ពិបាក​មួយ​ពេល​ជួប​វៀតណាម​ ខណៈដែល​ការ​ប្រកួតន​ប្រជែង​ក្នុងលីគកំពូល​វៀតណាម​នឹង​ចាប់​ផ្ដើ​នៅ​ខែកញ្ញា ហើយ​ V-League នឹង​លេង​ឡើង​ចិញ​នៅ​ដំណាច់​ខែ​ឧសភានេះ។

HANOI, VIETNAM – DECEMBER 15: Shahrel Fikri of Malaysia competes for the ball during the AFF Suzuki Cup final second leg match between Vietnam and Malaysia at Muy Dinh National Stadium on December 15, 2018 in Hanoi, Vietnam. (Photo by Stanley Chou/Getty Images)

នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិវៀតណាម​មានឱកាស​ប្រកួតប្រជែង​ហើយ​មាន​ពេលវេលា​ច្រើន​រៀប​ចំ​ច្រើន​ជាង​កីឡាករ​ម៉ាឡេស៊ី។ ការ​ប្រកួត​រវាង​ក្រុម​ទាំងពីរ​រំពឹង​ថា​នឹង​ជួប​គ្នា​នៅ​ខែ​តុលា​ ឬ​អាស្រ័យ​លើ​ស្ថានភាព​បច្ចុប្បន្ន​ថា​តើ​ Covid-19 អាច​កាត់​បន្ថយ​ការ​ឆ្លង​ឬ​ក៏​គ្រប់​គ្រងបាន​ទាំងស្រុង។

ពេល​នេះ​វៀតណាម​កំពុងឈរលេខ​១​ក្នុង​ពូល G មាន​១១ពិន្ទុ​​ខណៈម៉ាឡេស៊ី​ឈរ​លេខ​២​មាន​៩​ពិន្ទុ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628