បាល់ទាត់

កីឡដ្ឋានបាល់​ទាត់​មួយ​នៅ​ឥណ្ឌូនេស៊ី​ត្រូវ​ចាត់​ទុក​ជា​ទីលានបាល់​ទាត់​ល្អបំផុត​នៅ​អាស៊ាន

កីឡដ្ឋាន Gelora Bung Karno ដែល​ជា​ទឹក​ដី​របស់​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ត្រូវបាន​បោះឆ្នោត​ក្លាយ​ជា​កីឡដ្ឋានដ៏គួរឲ្យចូល​ចិត្ត​ជាង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ការ​បោះ​ឆ្នោត​នេះ​រៀប​ចំ​ដោយ​សហព័ន្ធកីឡាបាល់​ទាត់​អាស៊ី(AFC)។

Gelora Bung Karno  ឬ​ហៅ​ថា កីឡដ្ឋាន GBK ទទួលបាន​សំឡេង​ឆ្នោតគាំត្រ​៥៨​ភាគរយ​ដោយ​បាន​យក​ឈ្នះ​កីឡដ្ឋាន Bukit Jalil National Stadium របស់​ម៉ាឡេស៊ី​ដែល​ទទួល​បាន​សំឡេងឆ្នោត១៩ភាគរយ។ ក្នុង​ការ​បោះ​ឆ្នោត​នេះ​មាន​កីឡដ្ឋាន​ជាច្រើន​ដែល​រើស​ពី​ប្រទេស​នានា​ក្នុងតំបន់​អាស៊ាន​ដូច​ជា​កីឡដ្ឋានរបស់​ជម្រើស​ជាតិ​អូស្រ្តាលី Rajamangala Stadium របស់​ក្រុមជម្រើស​ជាតិ​ថៃ​និង My Dinh Stadium របស់​ជម្រើស​ជាតិ​វៀតណាម​ជា​ដើម។

 

Australia Stadium ឈរ​លេខ​៣​ទទួល​បាន​សំឡេង​គាំទ្រ១១ភាគរយ ហើយ Rajamangala Stadium របស់​ថៃ​ទទួល​បាន​សំឡេង​ឆ្នោត​៨​ភាគរយ​ ខណៈដែល My Dinh Stadium ទទួលបាន​សំឡេង​តែ​៤​ភាគរយប៉ុណ្ណោះ៕

Grease Bung Karno

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628