បាល់ទាត់

ម៉ាឡេស៊ី​លែងរើស​កីឡាករ​ចូល​សញ្ជាតិ​មាន​វ័យលើស​ពី​៣០​ឆ្នាំ​ទៀត​ហើយ

លោក Datuk Mohd Yusoff Mahadi អនុប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសថាលោកនឹងបញ្ឈប់ការជ្រើសរើសកីឡាករចូល​សញ្ជាតិដែលមានអាយុ៣០ ឆ្នាំឡើងទៅ​ហើយផ្តោតលើកីឡាករវ័យក្មេងនាពេលអនាគត។

តាម​រយៈ​របាយការណ៍​របស់​កាសែត the Metro Arena, ដំណាក់កាលទី ១ នយោបាយនៃការជ្រើសរើសកីឡាករចូលសញ្ជាតិកំពុងជិតឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីការចូលរបស់ Liridon Krasniqi។ ទន្ទឹមនឹងនេះ ស្ថានភាពសញ្ជាតិរបស់ខ្សែប្រយុទ្ធ ក្លិប Perak កីឡាករ Guilherme de Paula នឹងត្រូវគេដឹងនៅសប្តាហ៍ក្រោយ។

លោក Datuk Mohd Yusoff Mahadiបាន​និយាយ​ថា៖ “ រហូតមកដល់ពេលនេះ កីឡាករបរទេសវ័យក្មេងមួយចំនួនបានបំពេញតាមលក្ខណៈវិនិច្ឆ័យរួមទាំង Romel Morales Ramirez ដែលបច្ចុប្បន្នកំពុងលេងជាមួយក្រុមMalacca ប៉ុន្តែកៅអីនៅជម្រើស​ជាតិម៉ាឡេស៊ីគឺមិនទាន់គ្រប់គ្រាន់ទេ។ យើងមិនចង់បានកីឡាករចូលសញ្ជាតិបន្ថែមទៀតទេពីព្រោះពួក​គេ​មិន​អាច​ជួយ​ជម្រើស​ជាតិ​បាន​យូរ​នោះ​ទេ”។

Liridon Krasniqi នឹង​រំពឹង​ថា​អាច​បង្ហាញខ្លួនក្នុង​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ក្នុង​ការប្រកួត​ជម្រុះ 2022 World Cup / 2023 Asian Cup និង​ពាន AFF Suzuki Cup ចុង​ឆ្នាំ​នេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628