បាល់ទាត់

កុំភ្លេចរសៀលនេះ! ទស្សនាដោយសេរីការប្រកួតបើកឆាកលីគកំពូលកូរ៉េខាងត្បូង (Link តំណរភ្ជាប់)

ក្រោយផ្អាកសកម្មភាពបាល់ទាត់អស់រយៈពេលប៉ុន្មានខែមកនេះ ទីបំផុតលីគកំពូលកូរ៉េខាងត្បូង (K-League 1) បានសម្រេចវិលត្រឡប់មកបម្រើចក្ខុដល់ប្រិយមិត្តដែលទន្ទឹងរង់ចាំទស្សនាវិញហើយ។ ការប្រកួតរសៀលនេះ ជាជំនួបបើកឆាកនៃលីគកំពូលកូរ៉េខាងត្បូងប្រចាំរដូវកាល២០២០ ដែលជាការប្រកួតរវាងក្លិបការពារតំណែងជើងឯក Jeonbuk Hyundai Motors ត្រូវប៉ះគ្នាជាមួយ Suwon Samsung Bluewings នាវេលាម៉ោង ៧ៈ០០នាទី ត្រូវនឹងម៉ោង ៥ៈ០០នាទី នៅកម្ពុជា។ ការប្រកួតខាងលើនេះត្រូវបានក្រុមហ៊ុនឧបត្ថម្ភធានាគារ KEB Hana Bank ជួយឲ្យមានការផ្សាយផ្ទាល់ទូទាំងពិភពលោកទស្សនាដោយសេរី តាមរយៈ Youtube Chanel ផ្លូវការនៃលីគកូរ៉េខាងត្បូង៕

ខាងក្រោមនេះជា Link តំណរភ្ជាប់សម្រាប់ទស្សនាៈ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628