បាល់ទាត់

ហ្វឹកហាត់​​ចប់ហើយ! Son Heung-min ល្អឥតខ្ចោះលើ​វិញ្ញាសាកាន់អាវុធនិងបាញ់​កាំភ្លើង

តារាបាល់​ទាត់​របស់​ក្លិប Tottenham Hotspur កីឡាករ Son Heung-min បាន​បញ្ចប់​ភារកិច្ចហ្វឹកហាត់​ទាហាន​ក្នុង​កោះ Jeju Island។  តាម​រយៈម​កាសែត​កូរ៉េខាងត្បូង Korea Herald , រូប​គេ​បាន​ក្លាយ​ជា​ទាហាន​ដែល​ល្អបំផុត​ក្នុង​ចំណោម​១៥៧​នាក់​ដែល​បញ្ចប់ការ​ហ្វឹកហាត់​និង​ទទួល​បាន​មេដាយនៅ​ថ្ងៃ​នេះ។

Son បានចូលរួមក្នុងជំរុំហ្វឹកហាត់យោធានៅថ្ងៃទី ២០ ខែមេសា ដើម្បីបំពេញលក្ខខណ្ឌដែលបានកំណត់ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានលើកលែងពីសេវាកម្មយោធាអស់រយៈពេល ២១ ខែនៅពេលដែលក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានឈ្នះមេដាយមាសកីឡាអាស៊ីឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។

បុរសវ័យ ២៧ ឆ្នាំរូបនេះត្រូវបានបង្រៀនពីរបៀបកាន់អាវុធវែង និងអាវុធខ្លី ក្បាច់ប្រយុទ្ធកាន់អាវុធក្នុងសមរភូមិ និងការហ្វឹកហាត់កាយសម្បទា។រូបគេក៏នឹងត្រូវបានបង្រៀនទៅនឹងការបណ្តុះបណ្តាលផ្នែកគីមីជីវសាស្រ្តវិទ្យុសកម្ម និងនុយក្លេអ៊ែរផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ Son បានទទួលការកោតសរសើរពីបុគ្គលិកយោធា ដែលទទួលបានលទ្ធផលល្អក្នុងការបណ្តុះបណ្តាលការបាញ់កាំភ្លើងត្រឹមត្រូវ (១០/១០) ។

មន្រ្តីអង្គភាពកងម៉ារីនបាននិយាយថា៖ “គាត់បានទទួលពានរង្វាន់ ‘Pilsung’ ដែល​ជា​ពានរង្វាន់​សម្រាប់​ដែល​ហ្វឹកហាត់​ទាហានបានល្អបំផុត។  វគ្គសិក្សាទាំងអស់ត្រូវបានវាយតម្លៃត្រឹមត្រូវ និងតឹងរឹងហើយមន្រ្តីបណ្តុះបណ្តាលយោធាបានបញ្ជាក់ថា Son បានផ្តល់ការប្តេជ្ញាចិត្តពេញលេញរបស់គាត់ពេល​នៅ​ក្នុងជំរំ” ។

បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលយោធា Son នឹងត្រូវចុះបម្រើសហគមន៍រយៈពេល ៥៤៤ ម៉ោងក្នុងរយៈពេល ៣៤ ខែទៀតក្នុងនាមជាអត្តពលិកអាជីពសកម្ម។ នេះក៏ព្រោះតែអត្តពលិកដែលបានឈ្នះមេដាយមាសកីឡាអាស៊ីទាំងអស់នឹងមិនត្រូវបានលើកលែងពេញលេញឡើយ។ Son ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកទីក្រុងឡុង ដើម្បីចូលរួមជាមួយ Tottenham Hotspur ពេលដែលPremier League លេង​ឡើង​វិញ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628