បាល់ទាត់

ក្លិប​លីគ​ទី​៣ថៃ​មួយ​បញ្ចប់​កុងត្រាកីឡាករ​ម៉ាឡេស៊ី​ម្នាក់​ព្រោះ​តែស្ថានភាព​កូវីដ១៩

ក្លិប​ Angthong FC ដែល​កំពុង​លេង​ក្នុង​ Thai League 3 បាន​បញ្ចប់​កុងត្រា​កីឡាករ Zafuan Azeman​សញ្ជាតិ​ម៉ាឡេស៊ី​​ខណៈ​ដែល​ដំណឹង​នេះ​កីឡាករ​ខ្លួន​ឯង​បាន​ប្រកាស​ក្នុង​បណ្ដាញ​សង្គម Instagram របស់​ខ្លួន​ហើយ​មូលហេតុ​នៃ​ការ​បញ្ចប់​កុងត្រា​នេះ​គឺ​មាន​ការ​យល់​ព្រម​ទាំងសងខាង​ដោយ​សារ​ស្ថានភាពកូវីដ១៩។

Zafuan Azeman ចុះ​កុងត្រា​ជាមួយ Angthong FC កាល​ពី​ខែ​សីហាឆ្នាំ​២០១៩។​Diego Silva​ ដែល​ជា​មិត្តរួម​ក្រុមរបស់​ Zafuan ​នៅ​ Angthong FC​ធ្លាប់​លេង​នៅលីគម៉ាឡេស៊ី​ដែល​គឺ​ក្លិប Kelantan ក្នុង​នាម​ជា​កីឡាករ​បរទេស​ប៉ុន្តែ​មិន​ជោគជ័យ​នោះ​ឡើយ​ ហើយ​ក៏​បាន​ផ្ទេរ​មក​លេង​នៅ​លីគទី​៣ថៃជាមួយគ្នា។

https://www.instagram.com/p/B_7ZHODlPu1/?utm_source=ig_web_copy_link

នេះ​មានន័យ​ថា​មាន​កីឡាករ​ម៉ាឡេស៊ី​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​ក្នុង​លីគ​ថៃ​គឺ Norsharul Idlan Talaha (BG Pathum United) និងDominic Tan (Police Tero)៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628