បាល់ទាត់

គ្រូបង្វឹក​ម្នាក់​ព្រមាន​ជម្រើស​ជាតិ​វៀតណាមថាឈ្នះ​ពានកម្រិតអាស៊ានមួយគ្រឿង​ពីរគ្រឿងកុំ​ទាន់​អាលបោះ​បង់ចោល​ហើយស្រវាពាន​ធំ​ៗ​ប្រយ័ត្នដូចថៃ

លោក  Mai Duc Chung គ្រូ​បង្វឹក​វ័យ​ចាស់វៀតណាម​ម្នាក់​បាន​និយាយ​ថា​ ជម្រើស​ជាតិ​វៀតណាម​ចាំបាច់ត្រូវ​តែ​ជៀសវាង​ដើរតាមគន្លងរបស់​ជម្រើស​ជាតិ​ថៃ​ដែល​ដើរកាល​ពី​១០ឆ្នាំមុន។

ក្រោម​ការ​ដឹកនាំរបស់លោក Park Hang Seo បាល់​ទាត់​វៀតណាមបាន​សម្រេច​ស្នាដៃជា​ច្រើន មិន​ត្រឹម​តែ​ជោគជ័យ​ក្នុងកម្រិតតំបន់​ប៉ុណ្ណោះទេ ប៉ុន្តែ​ពួក​គេ​ក៏​ទទួល​បាន​លទ្ធផលល្អលំដាប់​ទ្វីបផងដែរ។ មនុស្ស​ជា​ច្រើន​គិត​ថា​វៀតណាម​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ពាន​រង្វាន់​ធំៗ​ដូច​ជាការ​ប្រកួត​វគ្គ​ជម្រុះ 2022 World Cup ទ្វីប​អាស៊ី ជំនួស​ពាន​រង្វាន់​តូច​តាច​ដូច​ជា​ AFF Cup 2020។

លោក Mai Duc Chung បាន​បង្ហាញ​ថា៖” វៀតណាមមិន​ទាន់​ល្អ​បំផុត​នៅ​លើ​ឡើយ​ទេ​បើ​គិត​លើ​កម្រិត​នៅ​អាស៊ាន។ កាល​ពី​១០​ឆ្នាំ​មុន​ថៃធ្លាប់​គិត​ដូច​ដែល​ធ្វី​ដែល​យើង​កំពុងគិត។​ថៃ​ចង់​បោះ​បង់ស្នាដៃកម្រិត​អាស៊ាន​ហើយ​ផ្ដោត​លើ​ពាន​រង្វាន់​កម្រិត​អាស៊ី ប៉ុន្តែ​ពួក​គេ​មិន​អាច​ធ្វើ​បាន​នៅ​ឡើយ។​យើង​គូរ​តែ​ជៀសវាង​ដើរ​លើ​ផ្លូវ​បែប​នេះ ដែល​ថៃ​ធ្លាប់​មាន​កំហុស​ម្ដង​រួច​ទៅ​ហើយ”។

“រឿងមួយទៀត​!​បើ​យើង​និយាយ​អំពីថៃ ពួក​គេ​មាន​កីឡាករដែល​លេង​នៅ​ក្លិបបរទេស​ហើយ​ធ្លាប់​ជោគជ័យ​ក្នុង​ពាន​រង្វាន់​ទាំង​នោះ។​ចំណែកកីឡាករ​វៀតណាម​ដេល​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ សុទ្ធតែបរាជ័យ។ ចង់​ឈាន​ដល់​ចំណុច​នេះ​វៀតណាម​ត្រូវ​តែ​ល្អ​ក្នុង​មូលដ្ឋាន​ដើម  មាន​ទំនុក​ចិត្តខ្លាំង​ជាង​នេះ​។ ត្រឹម​តែ​ជោគជ័យ​ពាន​កម្រិតតំបន់​១​ឬ​២​ដង​មិន​ទាន់​ជា​ក្រុមខ្លាំង​នោះ​ទេ​ប៉ុន្តែ​ពួក​គេ​ឈ្នះ​រាប់​សិប​ដងទៅ​ហើយ។ សម្រាប់​យើង មិន​ដល់​កម្រិតពួក​គេ​នៅ​ឡើយ”។

លើស​ពី​នេះ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​នារី​វៀតណាម​បន្ត​ថា Good base មានន​ន័យ​ថា​​វីធីសាស្រ្ត​ហ្វឹកហាត់ និង​បណ្ដុះបណ្ដាល​កីឡាករ​យុវជន ពង្រឹងការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក ដូច​ជា​លីគ…ត្រូវ​តែ​ឲ្យ​ល្អបំផុត​សិន។ វៀតណាម​ត្រូវ​តែ​មាន​ធនធាន​កីឡាករ​យុវជន​ល្អ​ជាង​កីឡាកដែល​មាន​ពី​មុន។

បាល់​ទាត់​វៀតណាម​ឬ​ក៏​ជម្រើស​ជាតិ​វៀតណាម​មិន​អាច​ល្អ​តែរហូត​នោះ​ទេ​ បើ​គ្មាន​យុវជន​ស្នងដំណែង។ ចាំបាច់​បំផុត​ត្រូវ​បង្កើតសាលាបណ្ដុះបណ្ដាល​យុវជន​ឲ្យ​បាន​ច្រើន ហើយ​សាលាដែល​មាន​ស្រាប់​ដូចជា Hanoi, HAGL, PVF, Viettel មិន​គ្រប់​គ្រាន​ទេ។ កីឡាករ​ល្អៗ​មាន​កាន់​តែ​ច្រើន​យើង​មាន​ជម្រើស​កាន់​តែ​ទូលាយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628