បាល់ទាត់

កូរ៉េខាងត្បូងៈ ប្រកាសកាលបរិច្ឆេទថ្មីនៃពានលីគយុវជនទាំង ៦កម្រិត ឆ្នាំ២០២០

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង (KFA) ជាមួយនឹងស្ថាប័នលីគបាល់ទាត់អាជីព (K League) បានកំណត់កាលបរិច្ឆេទថ្មី នៃពានរង្វាន់យុវជនទាំង ៦កម្រិតប្រចាំរដូវកាល២០២០ ថ្មីក្រោយពីពន្យារពេលមួយរយៈដោយសារតែជំងឺរាតត្បាត COVID-19 ។

សម្រាប់ពានរង្វាន់លីគយុវជនអាជីពទាំង ៦កម្រិតដែលគ្រោងនឹងរៀបចំសម្រាប់ឆ្នាំ២០២០ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានដូចតទៅៈ

+ កម្រិត U11 និង U12 : ពីថ្ងៃទី០៧ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

+ កម្រិត U14 និង U15 : ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០

+ កម្រិត U17 និង U18 : ពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ។

ចំពោះក្រុម/ក្លិបដែលត្រូវបញ្ចូនចូលរួមប្រកួតប្រជែងក្នុងលីគយុវជនអាជីពទាំង ៦កម្រិតរួមមានៈ

+ U11 : ក្លិបអាជីព និងក្លិបពាក់កណ្តាលអាជីពដែលបានដាក់ពាក្យចូលរួម – ចំនួន មិនទាន់បានកំណត់

+ U12 : ក្លិបលីគកំពូល និងក្លិបលីគលំដាប់ទី២ – ចំនួន ២២ក្លិប

+ U14 : ក្លិបអាជីព និងក្លិបពាក់កណ្តាលអាជីពដែលបានដាក់ពាក្យចូលរួម – ចំនួន មិនទាន់បានកំណត់

+ U15 : ក្លិបលីគកំពូល និងក្លិបលីគលំដាប់ទី២ – ចំនួន ២២ក្លិប

+ U17 : ក្លិបអាជីព និងក្លិបពាក់កណ្តាលអាជីពដែលបានដាក់ពាក្យចូលរួម រួមទាំងក្លិប/ក្រុមបរទេស (អញ្ជើញឲ្យចូលរួម) – ចំនួន មិនទាន់បានកំណត់

+ U18 : ក្លិបលីគកំពូល និងក្លិបលីគលំដាប់ទី២ – ចំនួន ២២ក្លិប ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628