បាល់ទាត់

Manchester United ចង់​បានខ្សែ​ការពារម្នាក់​មក​ប្រកួតប្រជែងជាមួយ Victor Lindelof

ពេល​នេះ​មាន​ព័ត៌មាន​លេចឡើង​ថា​ Manchester United កំពុង​មមាញឹកចូល​ក្នុង​ទីផ្សារ​ដោះដូរកីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ​ទោះ​បី​ជា​ពួក​គេ​មាន​បញ្ហាហិរញ្ញវត្ថុដោយសារ Covid-19 ​ក៏​ដោយ។

តាម​​រយៈកាសែត​ ESPN FC ដែល​ជា​ប្រភព​គួរឲ្យ​ទុកចិត្ត​បាន បង្ហាញឲ្យ​ដឹង​ថា​បិសាចក្រហម​កំពុង​ស្វែង​រក​ខ្សែ​ការពារកណ្ដាល​ម្នាក់​ទៀត ទោះបី​ជា​ពួក​គេ​កំពុង​រកជម្រើស​ពង្រឹង​ខ្សែ​ប្រយុទ្ធទៅ​វិញ។ អ្វី​ដែល​គេ​ដឹង នោះ​គឺលោក Ole Gunnar Solskjaer ចង់​នាំ​ខ្សែ​ការពារម្នាក់​ទៀត​មក​ប្រកួតប្រជែង​ជាមួយ Victor Lindelof នៅ​រដូវ​កាល​ក្រោយ​ខណៈ​ដែល​ Harry Maguire បាន​ធានាកៅអី​១១​នាក់ដំបូងរបស់​ខ្លួន​រួច​ទៅ​ហើយ។

​ទោះបី​ជា​យ៉ាង​នេះ​ក្ដី! គេ​សន្និដ្ឋាន​ថា​ខ្សែ​ការពារ​កណ្ដាល​មិន​មែន​ជា​ជម្រើស​ដែល​ក្លិប​ត្រូវ​តែ​យក​ឲ្យ​បាន​នៅ​រដូវ​កាល​ដោះដូរកីឡាករ​ខាង​មុខ​នេះ​ទេ។ គេដឹង​ថា Solskjaer រីករាយ​ជាមួយ​ជម្រើស​ការពារ​បច្ចុប្បន្ន​ពិសេស Eric Bailly បាន​រឹងមាំ​ពេញ​លេញ​មក​វិញ ដែល​នេះ​មាន​វ័យ​ថា​បិសាចក្រហម​នឹងផ្ដោត​ទៅ​លើការ​ចុះ​កុងត្រា​យក​ខ្សែ​បម្រើក្នុងរដូវ​ក្ដៅ​នេះ។

យោបល់របស់​ប្រិយមិត្តតើ Man Utd គួរតែ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​កណ្ដាល​ដែរ​ឬ​ទេ?

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628