បាល់ទាត់

កីឡាករលីគកំពូលបារាំងម្នាក់ ចេញសុំទោសជាសាធារណៈក្រោយប្រព្រឹត្តអំពើអសីលធម៌បែបនេះ!

កីឡាករជម្រើសជាតិអាល់ហ្សេរី និងកំពុងប្រកបអាជីពនៅលីគកំពូលបារាំងជាមួយក្លិប Angers SC ពោលគឺ Farid El Melali បានចេញមុខសុំទោសជាសាធារណៈចំពោះអ្នកគាំទ្រ និងជនជាតិរបស់គាត់ ដែលខ្លួនបានប្រព្រឹត្តអំពើអសីលធម៌មួយ និងត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនយកទៅណែនាំ។

យោងទៅតាមការចុះផ្សាយរបស់កាសែតជាច្រើនបានឲ្យដឹងថា កីឡាករវ័យ ២៣ឆ្នាំ បានប្រព្រឹត្តរឿងមិនគួរឲ្យជឿមួយដោយរូបគេបានសម្រេចកាមដោយខ្លួនឯង នៅក្នុងទីធ្លារមុខផ្ទះ ខណៈកំពុងលួចសម្លឹងមើលអ្នកជិតខាងជាស្រីភេទម្នាក់កាលពីថ្ងៃទី០៥ ប៉ុន្មានមុននេះ។  ក្រោយពីស្ត្រីរូបនោះបានប្រទះឃើញបែបនេះ ក៏បានប្តឹងទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកចាប់ឃាត់ខ្លួន។

បន្ទាប់ពីមានការសហការណែនាំទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន និងក្លិបផ្ទាល់មក កីឡាករ Farid El Melali បានចេញមុខសុំទោសជាសាធារណៈដូចខាងក្រោមៈ

៉ ក្នុងពេលនេះ! ខ្ញុំចង់សុំទោសអ្នកទាំងអស់គ្នា សុំទោសគ្រួសារខ្ញុំ សុំទោសអ្នកគាំទ្រ និងសុំទោសជាពិសេសសម្រាប់ជនជាតិអាល់ហ្សេរី ចំពោះទង្វើដែលខ្ញុំបានប្រព្រឹត្តកន្លងមក។  ៉ 

ទោះបីជាមានការប្តឹងកីឡាកររូបនេះឲ្យដោះស្រាយតាមផ្លូ​វតុលាការក៏ពិតមែនពីខាងស្ត្រីអ្នកជិតខាង ប៉ុន្តែលោក Sandra Chirac មេធាវីរបស់កីឡាករ Farid El Melali បានព្យាយាមអះអាងថាកូនក្តីខ្លួនអាចគេចផុតពីការជាប់ពន្ធនាគារ ឬត្រូវផ្តល់ទោសនានា ដោយសម្អាងថាកីឡាកររូបនេះ គ្រាន់តែសម្រេចកាមដោយខ្លួនឯង តាមរយៈការស្រមើលស្រមៃ ពោលដោយមិនបានប៉ះពាល់លើរូបរាងកាយស្ត្រីម្នាក់នោះឡើយ។

គួរឲ្យដឹងផងថា កីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធខាងលើ បានផ្ទេរមកពីក្លិបក្នុងប្រទេសកំណើតមកដល់ទឹកដីបារាំង កាលពីឆ្នាំ២០១៨  ខណៈនៅសល់កិច្ចសន្យាដល់ឆ្នាំ២០២៣ ឯណោ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628