កីឡាផ្សេងទៀត

ផ្លូវការៈ ព្រឹត្តិការណ៍កីឡាជនពិការតំបន់អាស៊ាន (Para Games) ឆ្នាំនេះ ត្រូវបានលុបចោល

ជាផ្លូវការ ព្រឹត្តិការណ៍កីឡាចម្រុះជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍ (2020 ASEAN Para Games) ឆ្នាំនេះ ត្រូវបានប្រកាសលុបចោល ដោយសារតែជំងឺ COVID-19 ។

ការប្រកាសខាងលើគឺធ្វើឡើងដោយលោក Osoth Bavilai ប្រធានកីឡាជនពិការតំបន់អាស៊ីអាគ្នេយ៍ ក្រោយពីទទួលបានការស្នើសុំពីប្រធានកីឡាជនពិការហ្វីលីពីន លោក Michael Barredo 

បើតាមការចុះផ្សាយរបស់កាសែតឥណ្ឌូនេស៊ី Indosport បានបង្ហាញថា ការលុបនូវព្រឹត្តិការណ៍ដែលគ្រោងនឹងរៀបចំឡើងនៅចុងឆ្នាំ២០២០ ខាងមុខនេះព្រោះប្រទេសម្ចាស់ផ្ទះហ្វីលីពិន ពុំមានលទ្ធភាពចំណាយគ្រប់គ្រាន់ ដោយសារបង្វែរថវិកាជាចាំបាច់ក្នុងការទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍ខាងលើជាទូទៅតែងតែរៀបចំនៅប្រទេសដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Games ដោយតម្រូវរៀបចំនៅឆ្នាំបន្ទាប់។

ដូចសព្វដង ហ្វីលីពីន ដែលបានរៀបចំព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ កន្លងទៅ ក៏ត្រូវរៀបចំព្រឹត្តិការណ៍ ASEAN Para Games នៅឆ្នាំនេះ ដែលបានដាក់កាលវិភាគពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ខាងមុខ។ ក្នុងឆ្នាំនេះដដែលគ្រោងនឹងរៀបចំដោយមានការបែងចែកជា ១៤ប្រភេទកីឡា និងរំពឹងមានអត្តពលិកចូលរួមសរុបលើសពី ១ ៥០០នាក់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628