បាល់ទាត់

Khon Kaen United ពង្រឹងកិច្ចសន្យាកីឡាករ​ទាំងអស់​ដល់​ឆ្នាំ២០២១

ដោយរំពឹងថាលីគកំពូលថៃនឹងចាប់ផ្តើមឡើងវិញនៅខែកញ្ញាឆ្នាំនេះ Khon Kaen United បានផ្តួចផ្តើមគំនិតធ្វើការពង្រីកកិច្ចសន្យារបស់កីឡាករខ្លួនដល់ឆ្នាំ ២០២១​។

សមាគមបាល់​ទាត់​ថៃកាល​ពីថ្មីៗនេះបានប្រកាសថា ការប្រកួតលីគកំពូលថៃ( Thai League 1)និងលីកទីថៃ(Thai League 2)នឹង​លេង​ដល់​ឆ្លងឆ្នាំថ្មីដល់ឆ្នាំ​ ២០២១ ឲ្យ​ដូច​កាល​វិភាគ​លីគកំពូលៗនៅ​អឺរ៉ុប។

ទោះជាមានជំងឺរាតត្បាត COVID-១៩ លោក Wattana Changlao ប្រធានក្លិប Khon Kaen United បានសំរេចចិត្តបន្តកុងត្រារបស់កីឡាករទាំងអស់ដើម្បីឱ្យពួកគេមានក្តីសុខផ្លូវចិត្តដើម្បីបន្តរដូវកាលនេះទៀត។

ក្លិប​នៅ​លីគ​កំពូលថៃ​មួយចំនួន​មាន​ខ្លះ​បាត់​ផ្ដាច់​កុងត្រា​កីឡាករ​បរទេស​មួយចំនួន​ព្រម​ទាំង​កីឡាករ​កូតាអាស៊ី​ដោយ​សារ​បញ្ហាហិរញ្ញវត្ថុ ប៉ុន្តែ Khon Kaen United បែប​ជា​បន្ត​កុងត្រា​ឲ្យ​កីឡាករ​ទាំងអស់​វិញ។ ពេល​នេះ​ក្លិបកំពុងប្រកួត​ប្រតជែង​ក្នុង​លីគន​ទី​២​ថៃ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628