បាល់ទាត់

Man Utd សល់​ពេល​មិន​ច្រើន​នោះ​ទេ​បើ​ចង់​បាន Odion Ighalo ត្រឹម​២០​លាន​ផោន

Manchester United នឹង​ត្រូវ​តែបង្ហើយ​លើ​កិច្ចសន្យាយក ​Odion Ighalo ក្នុង​តម្លៃ​២០​លាន​ផោន​នៅ​ចុង​ខែ​ឧសភា​នេះ​ ខណៈ​ដែល​ពួក​គេ​និយាយ​រឿង​កុងត្រាខ្ចី​ជើង​បន្ត​ជាមួយ Shanghai Shenhua បរាជ័យរួច​ទៅ​ហើយ។

ថ្នាក់​ដឹកនាំ​របស់​បិសាចក្រហម​កំពុង​មាន​សង្ឃឹម​ថា​នឹង​បន្ត​កុងត្រា​ខ្ចី​ជើងជាមួយកីឡាករ​ជម្រើស​ជាតិ​នីហ្សេរីយ៉ាបន្ត​ទៀត​ ប៉ុន្តែ​ក្លិប​ចិន​មាន​គោលបំណង​តែមួយ​ចង់ឲ្យ​ក្លិប​អង់គ្លេស​ទិញ​ដាច់​តែ​ម្ដង។​

ស្រប​ពេល​ដែល​កុងត្រាខ្ចី​ជើង​របស់​ Ighalo ជិត​ផុតកំណត់​ទៅ​ហើយ​នោះ ពេល​នេះ United កំពុងប្រឈម​មុខ​លើ​ការ​សម្រេចចិត្ត​ថា​តើ​ត្រូវ​ចំណាយ​លុយ​២០​លានផោន​ទិញ​ដាច់​ឬ​ក៏ត្រូវ​ទទួល​ស្គាល់​ការ​ចាក​ចេញ​របស់​កីឡាករពេល​ដែល​រដូវ​កាល​លេង​ឡើងវិញ។

The Chinese Super League គ្រោង​នឹង​ត្រូវ​លេង​ឡើង​វិញ​នៅ​ខែ​កក្កដា​ដែល​នេះ​មានន័យ​ថា នឹង​ត្រូវ​លេង​ជាន់​គ្នា​ជាមួយ ក្លិបនៅ Premier League ។​អីចឹង​ហើយ​ក្លិប Shanghai គ្មានបំណងឲ្យ​កីឡាករ​របស់​ខ្លួនបន្ត​ខ្ចី​ជើង​នោះ​ទេ​​ដោយចង់​បាន​យក​មក​ជួយក្លិប​វិញ​។ ក្លិប​ចិនមួយ​នេះនឹង​អនុញ្ញាតិ​ឲ្យ ​Ighalo មក​លេង​ជាមួយ Man Utd វិញ​បើ​បិសាចក្រហម​យល់​ព្រមចំណាយ​លុយ​ទិញ​ដាច់​២០​លាន​ផោន​ ហើយ​តម្លៃ​នេះ​ក្លិប​ត្រូវ​តែ​ទិញ​ឲ្យ​បាន​មុន​ដំណាច់​ខែ​ឧសភាទើប​បាន៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628