បាល់ទាត់

ចិន​រើសកីឡាករ​ចូល​សញ្ជាតិ៦នាក់​បន្ថែមត្រៀមប្រកួត​ជម្រុះ 2022 World Cup / 2023 Asia Cup

​ក្រុមជម្រើស​ជាតិចិន​នឹង​ស្វែង​រកកីឡាករ​ចូលសញ្ជាតិ​៦​នាក់​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ក្រុមរបស់​ខ្លួន​សម្រាប់​ប្រកួត​នវគ្គ​ជម្រុះ 2022 World Cup / 2023 Asia Cup។

ពេល​នេះ​ពួក​គេ​កំពុង​រងរកមធ្យាបាយ​ជាក់​លាក់​មួយ​ក្នុង​ការ​ឡើង​ទៅ​លេង​នៅ World Cup ជាលើក​ទី​២​ក្នុង​ប្រវត្តិសាស្រ្តបាល់​ទាត់របស់​ខ្លួន។ មាន​កីឡាករ​ចូល​សញ្ជាតិ​៣​នាក់​ហើយ​ដែល​បាន​កោះ​ហៅចូល​ហ្វឹកហាត់​ក្នុង​ជំរំ​ដោយ​គ្រូ​បង្វឹក​លោក Li Tie នៅ​ថ្ងៃ​នេះ​ដោយ​មាន​ដូចជា៖ Elkeson (Ai Kesen), Aloisio (Luo Guofu) និង Nico Yennaris (Li Ke)។

Ai Kesen និង Li Ke កំពុង​ស្ថិត​ក្នុង​ចំណោម​២៥​នាក់​ដែល​ចុះ​បញ្ជី​ដោយ​គ្រូ​បង្វឹក​លោក Marcello Lippi ក្នុង​យុទ្ធនាកា​វគ្គ​ជម្រុះ 2022 World Cup / 2023 Asia Cup​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​និង​ស៊ីរី​កាល​ពី​ឆ្នាំមុន។ កីឡាករ​ចូល​សញ្ជាតិ​៣​នាក់​ទៀត​មាន៖​ Ricardo Goulart (បម្រើកណ្ដាល), Alan Carvalho (ប្រយុទ្ធ) និង Fernando Henrique ប្រយុទ្ធ) នឹង​មក​ចូល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​ពេល​ដែល​ពួក​គេ​បំពេញ​ឯកសារនានានៃ​ការ​ចូល​សញ្ជាតិ​ចិន​រួច​រាល់។

ភាគ​ច្រើន​! កីឡាករ​ដែល​ចូល​សញ្ជាតិ​ទាំងនោះ​លេង​ឲ្យ​ក្លិប Guangzhou Evergrande​ហើយ​បាន​ចុះ​បញ្ជី​ជាកីឡាករ​ក្នុង​ស្រុក​លេង​ក្នុង​លីគ​កំពូល​ចិន China Super League (CSL) កាល​ពី​ឆ្នាំមុន។ ការ​បន្ថែមកីឡាករ​ចូល​សញ្ជាតិនេះ​គឺ​ជា​បន្ត​ពី​គម្រោង​របស់​លោក Marcello Lippi​ដែល​ចង់​ព្រឹង​ក្រុម​អាច​ប្រកួតប្រជែង​ពាន​នានា​ក្នុង​តំបន់​អាស៊ី​ហើយ​មានឱកាស​ឡើង​លេង World Cup ទៀតផង។

កាសែត Guangzhou Daily ​បាន​សរសេរបែបនេះ​ថា៖” តាំង​ពី​ឆ្នាំ២០១៩ ក្លិប Guangzhou Evergrande បាន​ជួយ​កីឡាករ​ទាំង​៦​នាក់​ទទួល​បាន​អត្តសញ្ញាណប័ណ្ឌសញ្ជាតិ​ចិន​និង​មានសៀវភៅស្នាក់នៅ​ជាន​ជាតិ​ចិន​ក្នុង​តំបន់​Guangzhou។ ក្នុងក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ! Guangzhou Evergrande និងសមាគមបាល់​ទាត់ចិន China Football Association (CFA) បាន​ធ្វើការ​ជាមួយគ្នា​ក្នុង​ការ​ដំឡើងកីឡាករ​ចូល​សញ្ជាតិ​ឲ្យ​បាន​លេង​ក្នុង​ជម្រើស​ជាតិ​ដើម្បី​ពង្រឹង​គុណភាពបន្ថែម​ទៀត”។

អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅទៀត​នោះ! Guangzhou Evergrande បាន​ជួយ​អតីត​កីឡាករ​យុវជន​សញ្ជាតិ​អង់គ្លេស Tyias Browning ឲ្យ​មាន​សញ្ជាតិ​ចិន​ហើយ​អាច​លេង​ក្នុង​ជម្រើស​ជាតិ​នៅ​ឆ្នាំ​នេះ។ Tyias Browning មាន​ឈ្មោះ​ជា​ភាសាចិន​ងថា Jiang Guangtai។ Chen Xuyuan ប្រធានសមាគមបាល់​ទាត់​ចិន​បាន​សង្កត់ធ្ងន់ថាការបញ្ចូលកីឡាករបរទេសក្នុង​ជម្រើស​ជាតិគឺសម្រាប់ការធ្វើផែនការរយៈពេលខ្លី​ ដើម្បីឈានដល់គោលដៅប្រកួតជម្រុះបាល់ទាត់ពិភពលោក។ ពួកគេគ្រោងនឹងក្លាយជាយក្សបាល់​ទាត់​អាស៊ីនៅឆ្នាំ ២០៣០ និងយក្បាល់​ទាត់លើពិភពលោកនៅឆ្នាំ ២០៥០ ។

ទោះជាយ៉ាងណាក៏ដោយវត្តមានរបស់កីឡាករចូល​សញ្ជាតិ​ជាច្រើនក៏បានបង្កឱ្យមានប្រតិកម្មអវិជ្ជមានមួយចំនួនក្នុងចំណោមអ្នកគាំទ្របាល់ទាត់ចិនដែលអះអាងថាប្រព័ន្ធអភិវឌ្ឍន៍មូលដ្ឋាន កីឡាករ​យុវជនថ្នាលរបស់ប្រទេសនេះបានបរាជ័យទាំងស្រុងទៅ​ហើយ៕

 

ប្រភព៖ Guangzhou Daily 

អត្ថបទ៖ ណាត

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628