បាល់ទាត់

អតីតកីឡាករ Liverpool ធ្លាប់​លេង​នៅ Muangthong United ថា​ Teerasil Dangda ជា​កីឡាករល្អបំផុត​នៅ Thai League 1

អតីត​ខ្សែ​ប្រយុទ្ធ Liverpoo កីឡាករ Robbie Fowler បាន​ពណ៌នា​អំពី Teerasil Dangda គឺ​ជា​កីឡាករ​ល្អ​បំផុត​អំឡុង​គាត់​មក​លេង​នៅ​ក្របខ័ណ្ឌ Thai League ។

Robbie ធ្លាប់លេង​នៅ Muangthong United ក្នុងរដូវ​កាល​២០១១​និង២០១២។​បន្ថែម​ពី​នេះ​ទៅ​ទៀត​នោះ Teerasil, Robbie​បាន​ជ្រើស​រើស​ខ្សែ​បម្រើ Datsakorn Thonglao​គឺ​ជា​កីឡាករ​ល្អបំផុត​ម្នាក់ថែម​ទៀត​ផង។

Robbie Fowler បាន​និយាយ​ក្នុង​គេហទំព័រ​មួយ​ថា ៖”ខ្ញុំគិត​ថា​ការ​ប្រកួតប្រជែង​ក្នុង​ Thai League គឺ​ជា​ពាន​រង្វាន់​មួយប្រកប​ដោយ​តាកទិក។ កីឡាលករ​សុទ្ធតែមានជនាញ​និង​គុណភាព។ ពិត​ណាស់! ពួក​គេ​នៅ​មាន​រឿង​ជា​ច្រើន​ត្រូវ​រៀន។ ពេល​ដែល​ខ្ញុំ​លេង​នៅ Muangthong United មាន​កីឡាករ២​នាក់​លេង​បាន​ល្អ​ណាស់គឺ Teerasil Dangda និង Datsakorn Thonglao។​ពួក​គេ​ទាំងពីរ​ជា​កីឡាករ​ល្អ។

អតីតកីឡាករដែល​ធ្លាប់​ពាក់​អាវ Leeds United និង​ Manchester City រូបនេះ​បន្ត​ថា​គាត់​គ្មាន​ការ​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ​ដែល​ឃើញ​ Teerasil លេង​នៅ​លីគ​ក្រៅ​ប្រទេស​ថៃ។

” Teerasil គឺ​ជា​ខ្សែ​ប្រយុទ្ធល្អម្នាក់។ អ្នក​គាំទ្រស្រឡាញ់គាត់។ គាត់​ពិត​ជា​មាន​ឥទ្ធិពលណាស់​ហើយ​អាច​ស៊ុត​បញ្ជូល​ទី​ដោយ​ជើងទាំងពីរ​ទៀត​ផង។ មិន​ចម្លែក​នោះ​ទេ ដែល​ឃើញ​គាត់​បង្ហាញ​ទម្រង់​លេង​ក្រៅ​ប្រទេសក្នុង​ពេល​បច្ចុប្បន្ននេះ។ Teerasil ក៏​ជា​កីឡាករ​ដែល​ពូកែស៊ុតហ្វ្រឃីកផង​ដែរ”។

បន្ទាប់​ពី​ចាក​ចេញ​ពី​ Muangthong បាន​មួយ​ឆ្នាំ Robbie បាន​ចូល​និវត្តន៍​ពី​បាល់​ទាត់​ហើយ​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​មួយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628