បាល់ទាត់

Manchester City រកបានក្លិបប្អូនពៅទី៩ បញ្ចូលក្នុងកុលសម្ព័ន្ធក្លិប City Football Group

ក្លិបដែលមានអាយុកាលទើប១៧ឆ្នាំ ដែលបច្ចុប្បន្នភាពកំពុងបង្ហាញវត្តមាននៅក្របខណ្ឌលីគលំដាប់ទី២ ប៊ែលហ្ស៊ិក Lommel SK បានក្លាយជាសមាជិកគ្រួសារនៃត្រកូលក្លិប City ក្រោមការវិនិយោគទិញសិទ្ធិដោយក្រុមហ៊ុនសម្ព័ន្ធ City Football Group តាមរយៈសេចក្តីប្រកាសពីម្សិលមិញនេះ។

ក្រុមហ៊ុនសម្ព័ន្ធក្លិបបាល់ទាត់ដ៏ល្បីល្បាញ (CFG) ខាងលើបានធ្វើការទិញយកសិទ្ធិគ្រប់គ្រងលើក្លិប Lommel SK ជាមួយលក្ខខណ្ឌដំបូងជួយសងបំណុលដែលក្លិបនេះកំពុងជួបប្រទះប្រមាណជាង ២.១៦លានដុល្លារ។ ក្លិបបង្កើតឡើងក្នុងឆ្នាំ២០០៣ នេះបច្ចុប្បន្នកំពុងឈរលេខរៀងទី៦ នៃតារាងលីគលំដាប់ទី២ ប៊ែលហ្ស៊ិក ក្រោយោពីលីគត្រូវរំសាយចោលដោយសារជំងឺរាតត្បាត COVID-19 ។

ដូច្នេះសរុបជារួមក្រុមហ៊ុនសម្ព័ន្ធក្លិបបាល់ទាត់ City Football Group (CFG) ទទួលបានក្លិបកុលសម្ព័ន្ធសរុបទាំងអស់ចំនួន ៩ក្លិប ស្ថិតនៅក្នុងប្រទេស ៩ផ្សេងៗគ្នារួមមានៈ Manchester City (អង់គ្លេស) , New York City FC (សហរដ្ឋអាមេរិក) , Melbourne City FC (អូស្ត្រាលី) , Yokohama F.Marinos (ជប៉ុន) , Montevideo City Torque (អ៊ុយរ៉ាហ្គាយ) , Girona (អេស្ប៉ាញ) , Mumbai City FC (ឥណ្ឌា) , Sichuan Jiuniu (ចិន) និង Lommel SK (ប៊ែលហ្ស៊ិក) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628