កីឡាជាតិ

ម្ចាស់ក្លិបអង្គរថាយហ្គឺរ ចែកអង្ករដល់អ្នកគាំទ្រ ៤០០នាក់រយៈពេល ៣ខែ ដោះស្រាយវិបត្តិ COVID-19

ដើម្បីរួមជាចំណែកដោះស្រាយវិបត្តិមួយផ្នែកតូចកំឡុងរដូវកាលជំងឺរាតត្បាត COVID-19 លោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺរ បានធ្វើការចែកអង្ករដល់អ្នកគាំទ្រ ៤០០នាក់ ក្នុងរយៈពេល ៣ខែ។

យោងតាមការបង្ហោះពីគណនីផ្ទាល់របស់បុរសជនជាតិជប៉ុនខាងលើ និងក្លិបអង្គរថាយហ្គឺរផងនោះ បានឲ្យដឹងថា លោក Akihiro Kato នឹងចែកអង្ករដល់អ្នកគាំទ្រសរុប ៤០០នាក់ ដោយក្នុងមួយនាក់ទទួលបាន ២០គីឡូ។ ការចែកនេះ នឹងធ្វើឡើងរយៈពេល ៣ខែ ដោយក្នុងខែដំបូង (ខែទី១) នឹងចែកដល់អ្នកគាំទ្រដូចចំនួនរៀបរាប់នេះ។

សម្រាប់កាលវិភាគការចែកនៃខែដំបូងនេះ នឹងរៀបចំឡើងនៅកីឡដ្ឋាន អេស អរ យូ ដោយមានរយៈពេល ៣ថ្ងៃដូចខាងក្រោមៈ

នៅថ្ងៃទី ១៤ ខែឧសភា
វេលាម៉ោង 9:00-11:00 ព្រឹក

នៅថ្ងៃទី ១៥ ខែឧសភា
វេលាម៉ោង 9:00-11:00 ព្រឹក

នៅថ្ងៃទី ១៦ ខែឧសភា
វេលាម៉ោង 9:00-11:00 ព្រឹក ។

គួរបញ្ជាក់ផងថា កន្លងមកម្ចាស់ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបរូបនេះ ក៏ធ្លាប់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០ ០០០ដុល្លារ ជួយដល់សម្រាលបន្ទុកសមាជិកក្រុមអ្នកគាំទ្រក្លិបសកម្ម Tiger Army ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628