បាល់ទាត់

អតីតអ្នកឯកទេសសេរីរាង្គកីឡាករប្រចាំក្លិប Liverpool បង្ហើបក្តីស្រមៃមកធ្វើការនៅម៉ាឡេស៊ី

គ្រូពេទ្យជំនាញវ័យក្មេង ឯកទេសផ្នែកសរីរាង្គកាយកីឡាករលោកវេជ្ជបណ្ឌិត Firdaus Maasar បានបង្ហើបក្តីស្រមៃរបស់ខ្លួនចង់ទៅជួយអភិវឌ្ឍន៍កីឡាករនៅក្នុងប្រទេសកំណើតម៉ាឡេស៊ី នាពេលខាងមុខ។

វេជ្ជបណ្ឌិតជនជាតិម៉ាឡេស៊ីខាងលើ បានបញ្ចប់ការសិក្សាកម្រិតវេជ្ជបណ្ឌិត ផ្នែកទស្សនៈវិជ្ជាកីឡា និងសេរីរាង្គកាយ ពីសាកលវិទ្យាល័យ Liverpool John Moores University ដែលមានទីតាំងនៅចក្រភពអង់គ្លេស។

ចាប់តាំងពីចេញធ្វើការលើជំនាញរបស់ខ្លួនពីឆ្នាំ២០១៣ ទល់រដូវកាលនេះ២០១៩/២០២០ លោក Firdaus Maasar ធ្លាប់បានធ្វើការនៅក្លិបបាល់ទាត់ល្បីៗ ក្នុងអង់គ្លេសរួមមាន Wolverhampton Wanderers, Huddersfield និងចុងក្រោយនៅក្លិប Liverpool ផ្ទាល់តែម្តង។ តែរហូតដល់កំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ រូបគាត់បានសម្រេចចិត្តចាកចេញពីចក្រភពអង់គ្លេស ទៅធ្វើការងារផ្នែកនេះដដែលនៅក្នុងសាលាបណ្តុះបណ្តាលយុវជនមួយក្នុងប្រទេសកាតា។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ វេជ្ជបណ្ឌិតរូបនេះបានលើកឡើងឲ្យដឹងថាៈ

៉ មិនថាទៅដល់ទីណានោះទេ ក្តីស្រមៃដ៏ធំបំផុតរបស់ខ្ញុំ គឺត្រូវធ្វើដំណើរទៅជួយវិស័យបាល់ទាត់នៅប្រទេសម៉ាឡេស៊ី ឲ្យឈានដល់កម្រិតមួយដែលទទួលស្គាល់បាន។ ប្រសិនបើថ្ងៃណាមួយ ម៉ាឡេស៊ី ពិតជាត្រូវការអ្នកជំនាញក្នុងផ្នែកវិទ្យាសាស្ត្រកីឡាប្រាកដមែននោះ! ខ្ញុំច្បាស់ជានឹងទៅ។  ៉ 

បញ្ជាក់បន្ថែម ចំពោះជំនាញរបស់លោក Firdaus Maasar គឺជាការងារផ្នែកវេជ្ជសាស្ត្រក្នុងកីឡា ដោយរួមមានការតាមដានថាមពល ឬសរីរាង្គកីឡាករ តាមដានការអនុវត្តពង្រឹងកាយសម្បទារ ភាពវ័យឆ្លាតក្នុងការលេងជៀសវាងពីការរបួស ក៏ដូចជាការណែនាំសកម្មភាពដើម្បីពង្រឹងផ្នែកប្រព័ន្ធប្រសាទ ពង្រឹងសរសៃសាច់ដុំកីឡាករ និងលំហាត់ប្រាណតាមក្បួនត្រឹមត្រូវ… ជាដើម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628