បាល់ទាត់

លីគកំពូលកូរ៉េខាងត្បូងឆ្នាំនេះ លក់សិទ្ធិផ្សាយបន្តផ្ទាល់ទៅ ៣៦ប្រទេសជុំវិញពិភពលោក

លីគបាល់ទាត់កូរ៉េខាងត្បូង ក៏ត្រូវបានគេចាត់ទុកជាលីគមានប្រជាប្រិយមួយផងដែរស្ថិតនៅក្នុងទ្វីបអាស៊ី ស្របពេលដែលសិទ្ធិផ្សាយការប្រកួតបន្តផ្ទាល់ប្រចាំរដូវកាល២០២០ នេះមានបណ្តាស្ថានីយ៍ទូរទស្សន៍មកពី ៣៦ប្រទេសជុំវិញពិភពលោកទិញសិទ្ធិបន្តទៅផ្សព្វផ្សាយ។

គួរឲ្យដឹងផងថា ក្រោយពន្យារពេលដោយសារជំងឺរាតត្បាត COVID-19 អស់រយៈពេលជាង ២ខែកន្លងមក លីគកំពូលកូរ៉េខាងត្បូង (K League 1) បានចាប់ផ្តើមដំណើរការប្រកួតសប្តាហ៍ដំបូងកាលពីថ្ងៃសុក្រ កន្លងទៅហើយ។ ខណៈការប្រកួតនេះ ក៏បានផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គម Twitter និងលើ Youtube ដោយបានទាក់ទាញអ្នកទស្សនាសរុបជាង ៣.៦លាននាក់រួមផង។

ក្រៅពីការផ្សាយផ្ទាល់តាមរយៈបណ្តាញអ៊ីនធើណែតទាំងពីរខាងលើ លីគកំពូលកូរ៉េខាងត្បូងរដូវកាល២០២០ ក៏មានផ្សាយបន្តផ្ទាល់នៅលើស្ថានីយ៍ទូរទស្សន៍ចំនួន ៣៦ប្រទេសផងដែររួមមានៈ

១.ចិន ២.ហុងកុង ៣.ម៉ាកាវ ៤.បូស្នី ៥.ក្រូអាត ៦.ស្លូវ៉ានី ៧.ស៊ែប៊ី ៨.មា៉សេដូនី ៩.កូសូវ៉ូ ១០.ម៉ុងតេណេហ្គោល ១១.អ៊ីស្រាអែល ១២.ស្វីស ១៣.អាល្លឺម៉ង់ ១៤.អូស្ត្រាលី ១៥.អូទ្រីស ១៦.ម៉ាឡេស៊ី ១៧.ឥណ្ឌា ១៨.ចក្រភពអង់គ្លេស ១៩.រុស្សី ២០.អ៊ុយក្រែន ២១.អាលបេនី ២២.បេឡារ៉ុស ២៣.អាហ្សៃបៃហ្សង់ ២៤.កាហ្សាស្ថាន ២៥.កៀជីគីស្ថាន ២៦.ម៉ុលដូវ៉ា ២៧.តាជីគីស្ថាន ២៨.អូប៊េគីស្ថាន ២៩.ទួរមីគីស្ថាន ៣០.អាហ្គានីស្ថាន ៣១.ប៉ាគីស្ថាន ៣២.នេប៉ាល់ ៣៣.ស្រីលង្ការ ៣៤.ប៉ូតង់ ៣៥.កោះម៉ាឌីវ និង ៣៦.បង់ក្លាដែស៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628