បាល់ទាត់

អតីតគ្រូជម្រើសជាតិថៃរូបនេះទទួលស្គាល់ថាបច្ចុប្បន្ន វៀតណាម គឺជាក្រុមខ្លាំងបំផុតក្នុងអាស៊ាន

វីរៈបុរសនៃក្រុមជម្រើសជាតិថៃ លោក Kiatisuk Senamuang និងធ្លាប់ជាគ្រូបង្គោលជម្រើសជាតិថៃផងដែរនោះ បានបញ្ចេញទស្សនៈទទួលស្គាល់ថា បច្ចុប្បន្នភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមជម្រើសជាតិវៀតណាម គឺជាក្រុមដែលល្អបំផុត។ 

បុរសវ័យ ៤៦ឆ្នាំខាងលើ បានទទួលស្គាល់ថាចាប់តាំងពីការមកដល់នៃវត្តមានលោក Park Hang-Seo បានធ្វើឲ្យបាល់ទាត់វៀតណាម មានការអភិវឌ្ឍ និងសន្ទុះខ្លាំងក្លាគួរឲ្យចាប់អារម្មណ៍។ ជាការពិតជាក់ស្តែង ការដណ្តើមបានជើងឯក AFF Suzuki Cup ឆ្នាំ២០១៨ និងមេដាយមាសក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ នៅហ្វីលីពីន ផងដែរ។

លោក Kiatisuk Senamuang ដែលធ្លាប់មានប្រវត្តិដឹកនាំក្រុមជម្រើសជាតិថៃពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ រូបនេះក៏បានលើកឡើងថាទៀតថា ក្នុងដំណើរជម្រុះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ជម្រើសជាតិថៃ នឹងធ្វើការធ្ងន់ប្រជែងនឹងជម្រើសជាតិវៀតណាម ដែលស្ថិតនៅក្នុងពូលជាមួយគ្នា។

កន្លងមកក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតវៀតណាម រូបគាត់បានលើកឡើងថាៈ

៉ ដំបូង អ្វីដែលសំខាន់នោះគឺ យើង (ជម្រើសជាតិថៃ) ត្រូវធ្វើយ៉ាងណាព្យាយាមយកឈ្នះលើការប្រកួតទល់នឹង វៀតណាម ។ ប្រាកដណាស់! ពួកយើងក៏ត្រូវការឈ្នះក្រុមដទៃទៀតដែរ ដើម្បីឈានដល់កម្រិតដែលជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍បាន។  ៉ 

ក្រឡេកមើលតារាងជម្រុះជុំទី២ ពូល G នៃដំណើរទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ក្រុមជម្រើសជាតិថៃ កំពុងឈរលេខរៀងទី៣ ខណៈនៅក្រោម ម៉ាឡេស៊ី និងវៀតណាម ខណៈនៅសល់ ៤ប្រកួតទៀត ប៉ុន្តែកំពុងរាំងស្ទះដោយសារជំងឺរាតត្បាតសកល COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628