បាល់ទាត់

វប្បធម៌ អោប ថើប ប្តូរអាវគ្នា… នឹងត្រូវហាមឃាត់ក្នុងពិភពបាល់ទាត់អាមេរិកខាងត្បូងព្រោះ COVID-19

សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានចេញនូវច្បាប់ថ្មីមួយដោយឡែកសម្រាប់អនុវត្តន៍នៅក្នុងសម័យកាលបាល់ទាត់នៃជំងឺ COVID-19 ដែលមានអនុភាពគ្របដណ្តប់លើពានរង្វាន់បាល់ទាត់ទាំងកម្រិតជាតិ និងកម្រិតអន្តរជាតិនានាទូទាំងទ្វីបអាមេរិកខាងត្បូង។

យោងទៅតាមច្បាប់ថ្មីដែលស្ថាប័នក្បាលម៉ាស៊ីនផ្នែកបាល់ទាត់ប្រចាំទ្វីបខាងលើ បានអនុម័តឡើងដោយតម្រូវហាមឃាត់ចំពោះវប្បធម៌ក្នុងសកម្មភាពបាល់ទាត់នាពេលកន្លងមក ដែលអាចធ្វើឲ្យងាយឆ្លងនៃជំងឺ COVID-19 ។ ការហាមឃាត់នោះមានរួមជាអារិ៍លើសកម្មភាពសំខាន់ៗ ដូចជា ការថើបបាល់ ការអបអរអោបគ្នា ការអបអរថើបគ្នា ការប្តូរអាវគ្នាក្រោយបញ្ចប់ការប្រកួត ការចាប់ដៃគ្នាមុនការប្រកួត និងក្នុងពេលប្រកួត ការយកច្រមុះទៅប៉ះគ្នា… ។ល។

ក្រៅពីការហាមឃាត់ខាងលើ ក៏មានច្បាប់ដោយតម្រូវឲ្យកីឡាករ និងក្រុមគ្រូការងារគ្រូបង្វឹក ត្រូវធ្វើការវាស់កម្តៅមុនទីលានប្រកួត តម្រូវឲ្យក្រុមកីឡាករបម្រុង និងគ្រូបង្វឹកត្រូវពាក់ម៉ាស… ជាដើមបន្ថែមទៀត។

យ៉ាងណាក្តី! ដ្បិតមានការចែងច្បាប់ថ្មីរួចរាល់ ប៉ុន្តែពុំទាន់បានបញ្ជាក់អំពីលទ្ធភាពនៃការបើកឲ្យដំណើរការសកម្មភាពបាល់ទាត់អាមេរិកខាងត្បូងវិញនៅឡើយ ជាពិសេសពានរង្វាន់កម្រិតអន្តរជាតិដូចជា Copa Libertadores  និង Copa Sudamericana…។ ខណៈដំណឹងចុងក្រោយ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង អះអាងថាយ៉ាងឆាប់ក៏ត្រូវរង់ចាំរហូតដល់កំឡុងខែកញ្ញា ឯណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628