បាល់ទាត់

KAFA ក្លាយ​ជា​បក្សស្មូមក្នុង​ពិភពបាល់​ទាត់ដោយសារ​តែ​ក្លិប Kelantan FA ក្នុងដែនដីរបស់ខ្លួនជំពាក់ប្រាក់ឈ្នួលកីឡាករ

ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបញ្ជាឱ្យក្រុម Kelantan FC សងបំណុលប្រាក់​ឈ្នួលដល់អតីតកីឡាករកូតាបរទេស សញ្ជាតិ​ប្រេស៊ីល Cassio Francisco de Jesus ក្នុងតម្លៃជាង១៤ម៉ឺនដុល្លារ(១៤៥.៩៤៤.៦០ ដុល្លារអាមេរិក។

CASIO FRANCISCO DE JESUS JOINED KELANTAN UNDER THE LEADERSHIP OF AUNT RAMJANI ILIAS KHAN

កីឡាករ CASIO FRANCISCO DE JESUS បាន​មក​ចូល​រួម​ជាមួយ KELANTAN ក្រោមការដឹកនាំរបស់​អ្នកស្រី RAMJANI ILIAS KHAN

ការ​ខកខាន​ពី​ការ​ពន្យល់មូលហេតុនិង​អំណះអំណាងត្រឹម​ត្រូវនៃចំនួន​នៃ​ការ​ជំពាក់លុយ​ប្រាក់​ឈ្នួលកីឡាករ ព្រមទាំង​សងប្រាក់ទៅ​ម្ចាស់​បំណុលមិន​ទាន់​ពេលវេលា ​បាន​ធ្វើ​ឲ្យក្លិប​ស្រមោចក្រហម​មួយ​នេះ​ ជាប់​ពិន័យរបស់​សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោក។​ ស្ថានភាពនេះបានជំរុញឱ្យសមាគមបាល់ទាត់ Kelantan (KAFA) រៃអង្គាសប្រាក់តាមអនឡាញដើម្បីលុបការទូទាត់បំណុលនេះជំនួសក្លិបដែល​ខ្លួន​គ្រប់​គ្រង។ ក្លិបបាល់​ទាត់ Kelantan FC ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់សមាគមបាល់​ទាត់នៃ​រដ្ឋ​ Kelantan (KAFA)នៃ​ប្រទេសម៉ាឡេស៊ី។

តាម​រយៈកាសែតអនឡាញ Daily News, សមាគមបាល់​ទាត់នៃ​រដ្ឋ​ Kelantan (KAFA) ប្រមូលបានប្រាក់ជាង​៨៥០០រីហ្គីត​ត្រឹម​តែ​កន្លះ​ថ្ងៃម្សិលមិញ រួម​ទាំង​ប្រាក់​បរិច្ចាគ​ពីសមាគមបាល់​ទាត់ Jelly ( Jelly Football Association (PBJ) ចំនួន១០០០រីងហ្គីត​ទៀត។ អីចឹង​ក៏​ដោយ! លោក Ahmad Muzakkir Hamid ប្រធានគណៈកម្មាធិការវិន័យរបស់​សមាគមបាល់​ទាត់ Kelantan បាននិយាយថា ពួកគេអស់សង្ឃឹមក្នុងការដាក់ពាក្យសុំការបរិច្ចាគដោយសារតែវិបត្ដិជំងឺរាតត្បាត Covid-19 ដែលកំពុងញាំញីពេញ​ផ្ទៃប្រទេស។

“យើងត្រូវតែធ្វើវា។ នៅពេលនេះក្រុមមិនមានប្រាក់ចំណូលទេ ព្រោះមិនមានការប្រកួត។ ខ្ញុំដឹងថាអ្នកខ្លះមិនយល់ស្រប ហើយចាត់ទុក KAFA ដូចជាអ្នកសុំទាន ប៉ុន្តែអ្វីដែលយើងធ្វើគឺស្រលាញ់ក្លិបបាល់ទាត់ Kelantan “។

អ្នកគាំទ្របាល់​ទាត់​ទូទៅ និងអ្នកគាំទ្រ Kelantan ទាំងអស់ដែលចង់បរិច្ចាគលុយ អាចបរិច្ចាគក្នុងនាមជាសមាគមបាល់ទាត់ Kelantan តាមរយៈអនឡាញ តាមលេខគណនី 553010630676 (Maybank) ។

KAFA នឹងជូនដំណឹងដល់អ្នក អំពីចំនួនទឹកប្រាក់នេះពីមួយថ្ងៃទៅមួយថ្ងៃហើយម្ចាស់ជំនួយក៏អាចផ្ញើច្បាប់ចម្លងនៃវិក័យប័ត្របរិច្ចាគដែលទុកជាភ័ស្តុតាងតាមរយៈ WhatsApp នៅលើលេខ ០១៣ ៩២៨៣២៩៣ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628