បាល់ទាត់

Mourinho ៖” អើ! បើមិន​ចង់​លេង អង្គុយមើល​ Bundesliga នៅ​ផ្ទះ​ទៅ”

លោក Jose Mourinho អំពាវនាវ​ដល់​គ្រូ​បង្វឹក​នានា​ដែល​ដឹកនាំក្លិប​ក្នុង Premier League ដែល​ព្រួយបារម្ក​អំពី​ការ​ត្រឡប់​មក​លេងបាល់​ទាត់​វិញ​កំឡុង​ការ​រករាលដាល​នៃ​វីរុសកូវីដ១៩។

កាសែត Mirror បាន​បង្ហើប​សម្ដី​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់អំឡុង​ពេល​ប្រជុំគ្រូៗ​អំពី​ប្រធាន​បទ%​នៃ​ការ​លេងបាល់​ទាត់​ឡើង​វិញ​ថា៖” បើ​អ្នក​មិន​ចង់​លេងហ​បាល់​ទេ នៅ​ផ្ទះ​ហើយ​អង្គុយ​មើល​ Bundesliga ទៅ”។

ក្នុង​កិច្ចប្រជុំនោះ ​គ្រូ​បង្វឹក​ក្លិប Tottenham រូបនេះ​រួម​ជាមួយ​លោក Jurgen Klopp គ្រូ​បង្វឹក Liverpool  គ្រូ​បង្វឹក​ Everton លោក Carlo Ancelloti ចង់ឲ្យ​រដូវ​កាល ២០១៩/២០២០​​ត្រឡប់​មក​វិញ​នៅ​ខែ​ក្រោយ។ អីចឹង​ក៏​ដោយ! លោក Pep Guardiola របស់ Manchester City លោក Frank Lampard​គ្រូ​បង្វឹក​ក្លិប Chelsea ​លោក  Nigel Pearson  គ្រូជំនួយ Leicester City និង​លោក Graham Potter គ្រូ​បង្វឹក​ក្លិប Brighton មាន​ការ​ព្រួយបារម្ភខ្លាំង​អំពី​ការ​ត្រឡប់​មក​វិញ​នៃ​លីគកំពូលអង់គ្លេស​ដែល​នឹង​ត្រឡប់​ម​ក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ចំណែក​ជំហលោក Ole Gunnar Solskjaer គ្រូ​បង្វឹក​ក្លិបបិសាចក្រហម Manchester United នៅ​តែ​មិន​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​មក​ដល់​ពេល​នេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628