បាល់ទាត់

Ole Gunnar Solskjaer មានគម្រោង​ធំ​មួយសម្រាប់ Gomes នៅ​រដូវ​កាល​ក្រោយ

មក​ដល់​ពេល​នេះ​លេច​លឺ​ថា​លោក Ole Gunnar Solakjaer មាន​គម្រោង​ធំ​មួយ​ឲ្យ​ Angel Gomes នៅ​បន្ត​ជាមួយ Manchester United ទោះ​បី​ជា​រដូវ​កាល​ក្លិប​ពិបាក​ក្នុង​ការផ្ដល់ឱកាស​ឲ្យ​កីឡាករ​វ័យ​១៩​ឆ្នាំ​លេងបាន​ពេញ​លេញ។

Goal បាន​ទាក់​ទង​ប្រភព​ជិតស្និទ​ទៅ​នឹង​គ្រូ​បង្វឹក​រូបនេះ​ដោយ​ដឹង​ថា​កីឡាករ​សញ្ជាតិ​អង់គ្លេស​នឹង​ទទួល​បាន​ឱកាស​បង្ហាញខ្លួន​នៅ​រដូវ​កាល​បន្ទាប់ ឲ្យ​តែ​រូប​គេ​យល់​ព្រម​ស៊ីញេ​កុងត្រាបន្ថែម​ជាមួយ​ក្លិប​នៅ Old Trafford។

កុងត្រារបស់​ខ្សែ​បម្រើប្រយុទ្ធរូបនេះជាមួយក្លិបបិសាចក្រហម​នឹង​ផុតកំណត់​នៅ​រដូវ​ក្ដៅ​នេះ​ហើយ (ចូលរដូវកាលថ្មី) ហើយគេនិយាយថា​ក្លិប​បាន​ឲ្យ​សំណើដល់​កីឡាករ​ឡើង​មក​ឈុតយុវជនថ្នាលរូបនេះនូវកុងត្រាមួយដែល​មាន​ប្រាក់ឈ្នួល៣ម៉ឺនផោនក្នុងមួយសប្ដាហ៍ ជាមួយ​នឹង​ប្រាក់បន្ថែម​ផ្សេងៗ​២​ទៅ​៣​ចំណុច​ទៀត។

 

 The Express ដែលជាកាសែតកីឡាអនឡាញមួយ​ទៀត​បាន​និយាយបែប​ផ្ទុយពីនេះ​ថា Manchester United នឹង​បញ្ចប់​ការ​ពិភាក្សា​ជាមួយ​អ្នក​តំណាងរបស់ Gomes ប្រសិន​បើ​គ្មាន​កិច្ចព្រមព្រៀងណាមួយបាន​កើត​ឡើងនៅ​សប្ដាហ៍​ក្រោយ។ គេរំពឹងថាលោក Solskjaer នឹងអនុវត្តវិធីសាស្រ្តចុង​ក្រោយ​ ធ្វើ​ឲ្យ​កីឡាករ​ធ្លាប់​លេង​ក្នុងឈុត​យុវជនជម្រើស​ជាតិអង់គ្លេសរូបនេះស្នាក់នៅ Old Trafford ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី​២១​ខែ​ឧសភា​នេះ​ទៅ​គ្មាន​ការ​ផ្ដល់កុងត្រាថ្មី​អី​ទៀត​នោះ​ទេ។

Man Utd អត់​បន្ត​កុងត្រា​ក៏​អត់​ទៅ! ប៉ុន្តែ Chelsea បាន​ត្រៀមខ្លួនរួច​ហើយ​ថា នឹង​នាំ​កីឡាករកម្ពស់១.៦០ម៉ែត្រ​រូបនេះ​ទៅ​លេង​នៅ​ទីក្រុង​ឡុង​ដុង​ខណៈ​ដែល​លោក Frank Lampard ចង់​ចុះ​កុងត្រាខ្សែ​ប្រយុទ្ធ​មានទេពកោលស្យ​ដោយ​គ្មាន​តម្លៃ​ខ្លួន៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628