បាល់ទាត់

Chanathip Songkrasin បដិសេធព័ត៌មានក្លិប​នៅ​អឺរ៉ុបទាក់ទង

កីឡាករ​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin​បាន​ចេញ​មក​បដិសេធគ្រប់​ព័ត៌មាន​ទាំង​អស់​ដែល​ថា​រូប​ទទួល​យក​សំណើមួយពី​ក្លិប​នៅទ្វីប​អឺរ៉ុប។

ដំបូង​ឡើយ!​មាន​របាយការណ៍​និយាយ​ថា​ក្លិប​នៅ​អឺរ៉ុបមួយចំនួន​ បាន​ផ្ញើសំណើមួយ​មក​ឲ្យ​ក្លិប Consadole ដេញ​ថ្លៃ​ពិភាក្សា​យក Chanathip។ ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! កីឡាករ​វ័យ២៧ឆ្នាំ​បាន​បដិសេធរបាយការណ៍​នេះ​ដោយ​និយាយ​ថា​រូប​គេ​គ្មាន​ទទួល​បាន​សំណើ​អី​នោះ​ទាល់តែសោះ។

” នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ចចាមអារ៉ាម​ប៉ុណ្ណោះ។ អីចឹង​ហើយគ្មានក្លិប​នៅ​អឺរ៉ុបណាមួយមក​ទាក់ទងខ្ញុំឬក៏​មាន​សំណើអី​នោះ​ដែរ។ ខ្ញុំគ្រាន់​តែ​ចង់​លេង​ជាមួយ Consadole ហើយ​គ្មាន​គម្រោង​ស្វែង​រក​ក្លិប​ថ្មីក្នុង​ពេល​អនាគតដែរ។

និយាយពី​លីគ​កំពូល​ជប៉ុន (J League )គិត​មក​ដល់​ពេល​នេះ​នៅ​តែ​ស្ថិត​ក្នុង​សភាព​ជាប់​គាំង​ដោយ​សារ​ការ​រីករាតត្បាត​នៃ​វីរុសកូវីដ១៩​ហើយ​ស្ថានភាពនេះ​ក៏​បាន​ធ្វើ​ឲ្យ​លំនឹង​ហិរញ្ញវត្ថុរបស់​ក្លិប Consadole មាន​ភាព​មិន​នឹង​នផងដែរ។ Consadole នឹង​បាត់​ចំណូល​ចំនួន ១៤០លាន​យ៊ាន់​បើ​លីគ​មិនចាប់ផ្ដើម​វិញ​ទេ​នោះ​ដែល​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​លេច​លឺ​ព័ត៌មាន​ថា​ក្លិប​ចាំបាច់​ត្រូវ​លក់​កីឡាករ​ខ្លះ​ទ្រទ្រង់ប្រាក់​ឈ្នួល​និង​ការ​ចំណាយ​ផ្សេងៗ​ហើយ Chanathip Songkrasin គឺ​ជា​គោលដៅ។

បច្ចុប្បន្ន​តម្លៃខ្លួនរបស់ Chanathip Songkrasin ១.៩០លានអឺរ៉ូ​បើ​តាម​វេបសាយ Transfermrkt ។ ប្រសិន​បើ Consadole លក់ Chanathip បាន​សម្រេច​ចិត្ត​ក្លិប​នឹង​អាច​ដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់​ខ្លួនបាន​ហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628