បាល់ទាត់

អតីតកីឡាករប្រេស៊ីលរូបនេះថា រូបគាត់ល្អជាង Neymar, Messi និង Ronaldo ព្រោះមូលហេតុមួយ!

អតីតខ្សែប្រយុទ្ធទសវត្សរិ៍ឆ្នាំ១៩៩០ និង២០០០ នៃក្រុមជម្រើសជាតិប្រេស៊ីលមួយរូបពោលគឺលោក Edilson Capetinha បានអះអាងខ្លួនឯងថា រូបគាត់គឺល្អជាងកំពូលខ្សែប្រយុទ្ធកម្រិតពិភពលោកបច្ចុប្បន្នទាំងបីរូបរួមមាន Neymar Jr, Lionel Messi និង ​Cristiano Ronaldo ដោយសម្អាងលើមូលហេតុដូចខាងក្រោម។

បុរសវ័យ ៤៩ឆ្នាំសព្វថ្ងៃខាងលើ បានលើកមូលហេតុចម្បងដែលរូបគាត់គិតថាខ្លួនឯងល្អជាងកំពូលកីឡាករសព្វថ្ងៃទាំងបីរូបខាងលើពីព្រោះ រូបគាត់ធ្លាប់ជួយក្រុមជម្រើសជាតិរបស់គាត់ (ប្រេស៊ីល) ឈ្នះនូវពានរង្វាន់កម្រិតពិភពលោក FIFA World Cup កាលពីឆ្នាំ២០០២ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Metro លោក Edilson Capetinha បានបញ្ចេញយោបល់របស់ខ្លួនដូចតទៅៈ

៉ ក្នុងគ្រាដែលខ្ញុំនៅលេងបាល់ទាត់ (ប្រកបអាជីព) ខ្ញុំគិតថារូបខ្ញុំគឺល្អជាង Neymar ។ ខ្ញុំអាចនិយាយថា រូបគេល្អជាងខ្ញុំនៅពេលដែលគេអាចជួយឲ្យ ប្រេស៊ីល ក្លាយជាម្ចាស់ជើងឯកពិភពលោកសាជាថ្មី (FIFA World Cup) ។ ចំពោះ Ronaldo គឺរូបគេមានកាយសម្បទាល្អជាងខ្ញុំ ប៉ុន្តែការលេងក៏មិនទាន់ខ្ញុំដូចគ្នា។ ឯ Messi ខ្ញុំគិតថាគួរតែជួយឲ្យ អាហ្សង់ទីន លើកពាន FIFA World Cup ទើបអាចនិយាយថាល្អលើសខ្ញុំបាន។  ៉ 

រំលឹកទៅអតីតកាលវិញលោក Edilson Capetinha មានប្រវត្តិចាប់អាជីពដំបូងនៅក្នុងប្រទេសប្រេស៊ីល តាំងពីឆ្នាំ១៩៩០ និងចូលនិវត្តន៍នៅក្នុងឆ្នាំ២០១០ ។ ឯនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលវិញ រូបគាត់ធ្លាប់បង្ហាញខ្លួនតាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០២ ដែលជាឆ្នាំគ្រងជើងឯក FIFA World Cup នាពេលនោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628