បាល់ទាត់

ក្លិបដ៏ល្បីរបស់ឥណ្ឌាមួយចាប់​អារម្មណ៍ Thitiphan Phuangchan

ខ្សែ​បម្រើជម្រើស​ជាតិ​ថៃ​កីឡាករ Thitiphan Phuangchan កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​លីគ​កំពូលឥណ្ឌាមួយ​គឺ​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Kolkata ក្នុង​រដ្ឋ​West Bengal គឺ​ក្លិប ATK (Atlético de Kolkata)។

ផេកបាល់​ទាត់​នៅ​ឥណ្ឌាមួយ​បាន​សរសេរថា ៖“​ATK-MB កំពុង​ពិភាក្សា​ជាមួយ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ថៃ កីឡាករ Thitipan Puangchan។ បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លិប​ BG Pathum United ក្នុង​លីគ​កំពូល​ថៃ។ គាត់​ក៏ធ្លាប់​លេងនៅ​ក្លិប Oita Trinata ក្នុង​លីគ​កំពូលជប៉ុន​រយៈ​ពេល​ខ្លី​ផង​ដែរ”។

ដំបូងឡើយ!​ខ្សែ​បម្រើ​វ័យ​២៦ឆ្នាំរូបនេះត្រូវបាន​គេ​រាយការណ៍​ថា​ក្លិប​មហាសេដ្ឋីម៉ាឡេស៊ី  Johor Darul Taksim មុន​ពេល​ដែល​រូប​គេ​មាន​ទំនាក់ទំនងជាមួយក្លិប​ឥណ្ឌាខាងលើដែល​ជាព័ត៌មានចុងក្រោយ​គេបំផុត។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ក្លិប  ATK-MB និង BG Pathum United មិន​បាន​បញ្ជាក់​អំពីការ​ចាប់​អារម្មណ៍​ឬ​ក៏​ការ​ពិភាក្សាណាមួយនោះ​ទេ ឬ​ក៏​វា​គ្រាន់​តែ​ជា​ព័ត៌មានចចាមអារ៉ាម?

AFC Asian Cup 2019, Group A – Bahrain vs Thailand at Al Maktoum Stadium on 10.01.2019.

ATK-MB club ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ក្លិបខ្លាំងជាង​និង​មាន​ជាង​គេ​នៅលីគកំពូលឥណ្ឌា Indian Super League។ បច្ចុប្បន្ន​មាន​កីឡាករបរទេសដើម​កំណើត​អឺរ៉ុប​មួយចំនួន​មក​ប្រកបអាជីព​នោះ​ទី​នោះ​ពិសេស​កីឡាករមក​ពី​ក្លិបអេស្ប៉ាញ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628