បាល់ទាត់

វៀតណាម ដាក់គោលដៅការពារតំណែងជើងឯក ក្នុងនាមជាម្ចាស់ផ្ទះ SEA Games ឆ្នាំក្រោយ

ដូចប្រិយមិត្តបានដឹងមកហើយ វៀតណាម គឺជាក្រុមជើងឯកមេដាយមាសក្នុងព្រឹត្តិការណ៍ SEA Games លើកចុងក្រោយឆ្នាំ២០១៩ នាប្រទេសហ្វីលីពីន ខណៈព្រឹត្តិការណ៍នេះនឹងរៀបបន្ទាប់នៅក្នុងប្រទេសវៀតណាមផ្ទាល់ ដោយក្នុងនាមជាក្រុមការពារជើងឯកបានដាក់គោលដៅដណ្តើមមេដាយមាសម្តងទៀតនាឆ្នាំ២០២១ ។

បើរំលឹកទៅវិញបន្តិច ការឈ្នះមេដាយមាសនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសវៀតណាម ដែលក្រុមជម្រើសជាតិបុរសអាចដណ្តើមតំណែងជើងឯកក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games និងក្នុងវិញ្ញាសារបាល់ទាត់បុរស។ ខណៈពីមុនមកធ្លាប់បានមេដាយមាសម្តងដែរ តែក្នុងនាមជាក្រុមជម្រើសជាតិវៀតណាមខាងត្បូង។

ដោយហេតុឆ្នាំក្រោយ ប្រទេសវៀតណាម ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ SEA Games ម្តងនោះ ក៏បានបញ្ចេញគម្រោងផែនការជាបណ្តើរៗ ទៅហើយ ពោលដោយត្រៀមបង្វឹកឈុត U22 ចាប់ពីពេលនេះតទៅដើម្បីត្រៀមខ្លួនការពារតំណែងជើងឯក និងក្នុងនាមជាម្ចាស់ផ្ទះឲ្យបានល្អ។

ថ្លែងប្រាប់ក្នុងកិច្ចសម្ភាសន៍តាមរយៈការសែតវៀតណាមលោក Kim Han-Yoon ជំនួយការគ្រូបង្វឹក និងមាននាទីតាមដានក្រុមឈុត U22 របស់លោក Park Hang-Seo បានថ្លែងឲ្យដឹងថាៈ

៉ ក្រុមជម្រើសជាតិ U22 វៀតណាម នឹងត្រូវធ្វើការកោះហៅប្រមូលផ្តុំហ្វឹកហាត់ក្នុងពេលជាមួយគ្នា រួមជាមួយក្រុមជម្រើសជាតិឈុតធំ ដូច្នេះពួកគេនឹងមានឳកាសសិក្សារៀនសូត្រពីរៀមច្បងកាន់តែច្រើន។  ៉ 

តាមការលើកឡើងខាងលើនេះ មានន័យថានៅពេលលោក Park Hang-Seo កោះហៅកីឡាករឈុតធំជម្រើសជាតិវៀតណាម ហ្វឹកហាត់នាពេលក្រោយនោះក៏ជាពេលដែលកោះហៅឈុតត្រៀម SEA Games មកហ្វឹកហាត់រួមគ្នាផងដែរ។

បើតាមកាលវិភាគ បើពុំមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍ SEA Games លើកទី៣១ នឹងរៀបចំនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628