បាល់ទាត់

Real ផ្ដល់ឱកាសចុង​ក្រោយ​មួយ​ដល់ James ដោយ​សារតែច្បាប់បាល់​ទាត់ផ្លាស់ប្ដូរ?

ពានរង្វាន់ LaLiga Santander នឹង​ត្រឡប់មក​វិញ​នៅ​ខែ​មិថុនា​ហើយ Real Madrid អាច​នឹង​ផ្ដល់ឱកាស​ឲ្យ​ James Rodriguez នូវ​ឱកាស​លេង​ម្ដង​ទៀត​ក្រោម​ការ​ដឹកនាំរបស់​លោក  Zinedine Zidane។

លីគ​កំពូលអេស្ប៉ាញ​អាច​ត្រឡប់​មក​វិញ​ចុង​សប្ដាហ៍​ថ្ងៃ​ទី​១២​ឬក៏​ថ្ងៃ​ទី១៩​ខែ​មិថុនា​ដោយ​បែបនេះ​គឺ​ចង់​ផ្ដល់ពេល​ឲ្យ​ក្លិប​រៀប​ចំខ្លួន​និង​បំពេញ​ចំណុច​ខ្វះខាត​ពេល​ការប្រកួត​មក​វិញទាំង​ក្រៅទីលាន​និង​ក្នុង​ទីលាន។ អ្វី​ដែល​ពិសេស​នោះ​គឺ​ថា​ការ​ប្រកួត​នឹង​អនុញ្ញាតិ​ឲ្យ​មាន​ការ​ប្ដូរ​កីឡាករ​៥​នាក់តាម​កាលៈទេសៈ​ហើយ​ការ​បង្វិលឲ្យ​កីឡាករល្អៗបាន​ចូល​លេង​បាន​ច្រើន​លើស​ពី​រាល់ដង​តាំងពីដើម​រៀងមក។

MADRID, SPAIN – FEBRUARY 06: James Rodriguez of Real Madrid CF reacts as he fail to score during the Copa del Rey quarter final match between Real Madrid and Real Sociedad de Futbol at Estadio Santiago Bernabeu on February 06, 2020 in Madrid, Spain. (Photo by Gonzalo Arroyo Moreno/Getty Images)

​សីតុណ្ហភាពឡើងខ្ពស់ក្នុង​រដូវ​ក្ដៅ​នៃប្រទេសអេស្បាញនឹងធ្វើការផ្លាស់ប្តូរភាពបែបនេះមានចាំបាច់ ហើយ Zidane គ្រាន់តែជាគ្រូបង្វឹកម្នាក់ដែលត្រូវបានបង្ខំឱ្យពឹងផ្អែកលើកីឡាករក្រុមក្នុងដំបូងទាំងអស់របស់គាត់។ នេះ​មាន​ន័យថា James នៅ​មាន​ឱកាស​បង្ហាញខ្លួននៅ​ឡើយ។ កីឡាករកូឡុំប៊ីរូបនេះ មានពេលវេលាលំបាកក្រោមការដឹកនាំរបស់លោក Zidane ចាប់តាំងពីវិលត្រឡប់ទៅ Estadio Santiago Bernabeu កាលពីរដូវក្តៅមុន ប៉ុន្តែស្ថានភាពក្រោយការឆ្លងរីករាលដាលមេរោគ Covid-19 អាចមើលឃើញគាត់មានលទ្ធភាពចំណាយពេលវេលា​លើ​ទីលាន ច្រើនជាងអង្គុយបម្រុងពេញ​មួយប្រកួត​ដោយ​មិន​បាន​លេង។

អីចឹងក៏​ដោយ! James ត្រូវ​ប្រជែង​ជាមួយកីឡាករ​ដទៃ​ទៀត​ដូច​ជា​Marco Asensio, Eden Hazard, Rodrygo Goes, Vinicius Junior, Gareth Bale ហើយ​សូម្បី​តែ Brahim Diaz ប៉ុន្តែកីឡាករ​ទាំង​នោះ​នឹងមាន​ពេល​វេលា​លេង​ជាក់​លាក់​មួយដែល​មាន​កំណត់។ ការ​បង្វិលបែបនេះ​បាន​ធ្វើ​ឲ្យ​លោក​ Zidane ឈ្នះ​ពាន​LaLiga Santander កាល​មកដឹកនាំ​លើក​ដំបូង​ហើយ​ការ​ប្រកួត​នឹង​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ក្នុងន​រដូវ​កាល​២០២០៕

 

ប្រភព៖ MARCA

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628