បាល់ទាត់

ក្ដីស្រមៃចង់​បានBen Davis មក​លេង​នៅ​លីគកំពូលថៃរលាយដូចអំបិលត្រូវថ្ងៃក្រោយកីឡាកររៀបចំបន្តកុងត្រាថ្មីជាមួយ Fulham

កីឡាករកូនកាត់ថៃ​អង់គ្លេស​​ Benjamin James Davis បាន​ទម្លាយ​ថា​គាត់​កំពុង​តែ​ពិភាក្សា​បន្ត​កុងត្រាថ្មី ជាមួយ Fulham ក្នុង​ពាន​រង្វាន់ Championship ខណៈក្ដី​បំណងរបស់​ខ្លួនចង់​លេងនៅ​ទី​នោះ​២​ឆ្នាំបន្ថែម​ទៀត។

កីឡាករ​វ័យ១៩​ឆ្នាំ​លេង​ឲ្យ Fulham ក្នុង​ពាន​រង្វាន់ 2019 Carabao Cup ក្នុង​ទឹក​ដី​ខ្លួន​ឯង​ដែល​កាល​នោះ​ចាញ់ Southampton ១​ទល់​០។ រូប​គេ​ជា​សមាជិក​របស់​ Fulham ក្នុង​ឈុត​ U-23 ដែល​លេង​ក្នុង​ពាន​រង្វាន់​Premier League Football 2 (លីគ U23)ដោយ​បង្ហាញខ្លួន​បាន​១២​ប្រកួត​រក​បាន​១​គ្រាប់មុន​ពេល​បាល់​ទាត់​ត្រូវ​ផ្អាក។

រូប​គេ​និយាយក្នុង​ Goal.com ថា​៖” អំពីកុងត្រាពេល​នេះ​គឺ​នៅ​ក្នុង​ដំណាក់កាល​ពិភាក្សា​គ្នា​នៅ​ឡើយ។ ខ្ញុំខ្លួនឯង​ចង់​លេង​នៅ​ទីនេះយ៉ាង​ហោច​ណាស់​២​ឆ្នាំ​ទៀត។ ដូច​ដែលខ្ញុំ​បាន​និយាយ​អីចឹង ការ​ប្រកួតប្រជែង​នៅ​ទីនោះ( Fulham)គឺ​ពិត​ជា​ខ្ពស់​ណាស់​ហើយ​ខ្ញុំបាន​ចំណាយ​ពេល​២ ៣ ខែ​ហ្វឹកហាត់ ​និង​សម្របខ្លួន​ជាមួយក្រុម​ធំ​ដែល​កាន់​តែ​មានការ​ប្រកួត​ប្រជែងខ្ពស់​ជាង​នេះ​ទៅ​ទៀត។

“ដូច្នេះ​! ខ្ញុំ​ដឹងថា​ត្រូវព្យាយាមយល់​ពី​គោលបំណងរបស់​ខ្លួន​ ហើយ​ប្រឹង​ប្រឹង​ធ្វើ​ការដើម្បី​សម្រេច​ចិត្ត​គោលបំណងនេះ។ នៅរដូវកាលនេះ! ការប្រកួតប្រជែងរបស់ក្រុមបម្រុង(ឈុត U-23) ត្រូវបានលុបចោល ឥឡូវនេះខ្ញុំត្រលប់មកសម្រាកនៅប្រទេសថៃវិញហើយ។ ប៉ុន្តែនៅតែហ្វឹកហាត់​ដដែល។ឥឡូវខ្ញុំមិនដឹងថាពេលណា ខ្ញុំនឹងត្រឡប់ទៅអង់គ្លេសវិញទេ ពីព្រោះស្ថានភាពនៅតែមិនល្អ។ ខ្ញុំបានត្រឡប់មកសម្រាក ហើយហាត់នៅប្រទេសថៃ»។

Benjamin James Davis គឺ​ជា​កីឡាករ​យុវជន៥​នាក់​ដែល​ទទួល​បាន​អាហាសរូបករណ៍​ទៅ​ហ្វឹកហាត់នៅ Fulham ២ឆ្នាំ​ហើយ​រូប​គេ​ទទួលបាន​ការ​តំឡើង​ពី​ឈុត U18 មក​ឈុត​ U23​កាល​ពី​ឆ្នាំ​២០១៩៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628