បាល់ទាត់

ស្ថិតិបង្ហាញថាកីឡាករ​ Man Utd ២​នាក់​នេះ​ប្រើ​ប្រាស់​ជើងទាំងពីរច្រើន​បំផុត​ក្នុង​បញ្ជូនបាល់

ជា​ការ​ពិត​! កីឡាករទាល់​តែ​មាន​ជើង​ពី​រ​ទើប​លេង​បាល់​បាន​ល្អបំផុត កីឡាករណាក៏​លេង​ជើង​ទី​២ដែរ ប៉ុន្តែន័យ​ក្នុង​អត្ថបទ​នេះ​បង្ហាញ​ពី​ស្ថិតិកីឡាករបិសាចក្រហម Manchester United ២​នាក់​ប្រើ​ប្រាស់​ជើង​ទាំងពី​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​សំខាន់​លើ​ទីលានក្នុង​រដូវ​កាល​នេះ។

អ្នកន​កត់​ត្រាស្ថិតិបាល់ទាត់លោក Josh Williams បានឲ្យដឹងថា Fres ឈរកំពូលតារាងក្នុងនាមជាកីឡាករដែលប្រើ​ប្រាស់​ជើង​ទី​២ច្រើនជាងគេសំរាប់ក្រុមបិសាចក្រហម។ ការស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យនៃការបញ្ជូនបាល់​ក្នុងពាន​រង្វាន់ Premier League ដើម្បីវិភាគពីចំនួននៃការប៉ះបាល់របស់កីឡាករមុនពេលធ្វើការបញ្ជូន។

Fred ជា​កីឡាករ​ដែល​ប្រើ​ប្រាស់​ជើង​ឆ្វេង(Left Foot Player) ហើយកីឡាករប្រេស៊ីលរូបនេះប្រើជើង​ឆ្វេង១.៧ប៉ះ​រៀងរាល់នៃ​ការ​បញ្ជូនបាល់។ លើស​ពី​នេះ​ទៅ​ទៀត​ គាត់​ក៏​បញ្ជូនបាល់ជាមួយ​ជើងស្ដាំរៀងរាល់ ៤.៤​ប៉ះផង​ដែរ។ ស្ថិតិនេះធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ទី​៤​ដែល​ប្រើ​ប្រាស់​ទាំងពីក្នុង​ការ​បញ្ជូនបាល់​ច្រើន​ជាង​គេ​នៅ Premier League។

Brandon Williams (Right Foot Player) គឺ​ជា​កីឡាករ​ដែលមាន​ស្ថិតិបញ្ជូនបាល់​ដោយ​ប្រើ​ជើង​ទី​២​ច្រើន​បំផុត​បន្ទាប់​ពី Fred។ អត្រានៃ​ការ​ប្រើ​ប្រាស់ជើង​ស្ដាំក្នុង​ការ​ប៉ះបាល់មុន​ពេល​បញ្ជូនគឺ​ច្រើន​ជាង​ Fred។ ចំណែក Mason Greenwood ដែល​គេ​ដឹងថា​ជា​កីឡាករអាច​លេង​បាន​ល្អ​បំផុត​ដោយ​ជើងទាំងពីរ​ឈរ​នៅ​លេខ​៣។​រូប​គេ​ប៉ះបាល់​ដោយ​ជើង​ទាំងពីរជិត​១០​ដង​មុន​ពេលបញ្ជូនដោយ​ជើង​ស្ដាំ។

Scott McTominay (Right Foot Player) គឺ​ជា​កីឡាករ​ដែល​ប្រើ​ប្រាស់​ជើងទាំងពីរបញ្ជូនបាល់តិច​បំផុតក្នុង​ក្រុមដែល​គិត​ជាមធ្យម ៣៥.៦ប៉ះមុន​ពេល​បញ្ជូនបាល់​ដោយ​ជើង​ទាំងពីរ។ នេះ​មានន័យ​ថា Scott McTominay ចាំបាច់​ត្រូវ​តែ​រៀន​ និង​ហ្វឹកហាត់ប្រើ​ជើងឆ្វេង​ក្នុង​បញ្ជូនបាល់​ឲ្យ​បានច្រើន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628