បាល់ទាត់

Odoi របស់ Chelsea ត្រូវប៉ូលីសឃាត់ខ្លួន ក្រោយបង្ករជម្លោះលើតារាបង្ហាញម៉ូតម្នាក់

កីឡាករនៃក្លិបតោខៀវ Chelsea និងជាសាមជិកក្រុមជម្រើសជាតិអង់គ្លេស Callum Hudson-Odoi ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីយប់មិញ ក្រោយពីមានការប្តឹងចោទប្រកាន់ថាបង្ករជម្លោះលើនារីភេទមួយរូប ដែលជាតារាបង្ហាញម៉ូតផងដែរ។

កីឡាករមានវ័យ ១៩ឆ្នាំខាងលើ ត្រូវបានអាជ្ញាធរក្នុងតំបន់ធ្វើការឃាត់ខ្លួនសួរណែនាំទៅកាន់បុស្តិ៍នគរបាល ក្រោយពីទទួលបានការតេទៅប្តឹងរបស់នារីម្នាក់ ចោទលើលើរូបគេបានបង្កររបួសស្នាម។ តាមការចុះផ្សាយពី Daily Mail បានឲ្យដឹងទៀតថា Callum Hudson-Odoi គឺត្រូវបានឃាត់ខ្លួននៅបន្ទប់ក្នុងអាផាតមិន ដែលជាទីកន្លែងកីឡាកររូបនេះស្នាក់នៅក្នុងទីក្រុងឡុងដ៍ផ្ទាល់តែម្តង។

បើតាមការលើកឡើងបន្ថែមពីសំណាក់ខាងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានបញ្ជាក់ថាពួកគេទាំងពីរនាក់បានស្គាល់គ្នាតាមបណ្តាញសង្គម (Online) រហូតឈានដល់ការណាត់ជួបគ្នា។

ចំណែកឯក្លិប Chelsea វិញ ទល់ពេលនេះបានសុំធ្វើការមិនបកស្រាយអ្វីទាំងអស់ ចំពោះបញ្ហារបស់កីឡាករកើតឆ្នាំ២០០០ ខាងលើ ដោយរង់ចាំសាមីខ្លួនទាំងសងខាងដោះស្រាយជាមួយនឹងស្ថាប័នជំនាញ។

រំលឹកវិញបន្តិចថា Callum Hudson-Odoi គឺជាកីឡាករនៅក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) ដំបូងគេ ដែលត្រូវបានគេធ្វើតេស្តឃើញមានផ្ទុកជំងឺ COVID-19 កាលពីខែមីនា កន្លងទៅ ប៉ុន្តែមកទល់ពេលនេះក៏បានព្យាបាលជាសះស្បើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628