បាល់ទាត់

Xavi ប្រាប់​ Barcelona កុំ​ទិ​ញ​ Aubameyang ឬក៏ Sadio Mane​ ទៅ​រួម​ក្រុម​ព្រោះ​តែមូលហេតុនេះ

វីរបុរសក្នុង​តំបន់​បម្រើរបស់ Barcelona បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsena និង​ខ្សែប្រយុទ្ធស្លាប Sadio Mane របស់ Liverpool ពិត​ជា​មាន​គុណភាព​ប៉ុន្តែ​ពួក​គេ​នឹង​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​និង​ទស្សនៈវិជ្ជាដឹកនាំ​របស់​លោក Quique Setien។

ខណៈដែល​អតីតកីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​សរសើរ​អំពី​គុណភាពរបស់​ពួក​គេ គាត់​ក៏​មាន​មន្ទិលអំពី​ទម្រង់​លេង​របស់​ពួក​គេ​មិន​អាច​សម្របជាមួយការ​ដឹកនាំ​របស់​គ្រូ​បង្វឹក។

“Mane និង Aubemayang អាច​បញ្ចប់​ទី​បាន​ល្អ​និង​លេង​បាន​ល្អ​យ៉ាង​ល្អ​ក្នុង​តំបន់​ដែល​ទូលាយ។ ប៉ុន្តែ​Barcelona ត្រូវ​ការ​ចាំបាច់​កីឡាករ​ដែល​អាច​បម្លាស់ទីនៅ​តំបន់​ដែល​មាន​ផ្ទៃចង្អៀត”។

“ខ្ញុំ​កំពុង​គិត​អំពី​កីឡាករ​ដែល​អាច​សម្របខ្លួន​ជាមួយ Barcelona ហើយ​វា​ពិត​ជា​មិន​ស្រួល​នោះ​ទេក្នុង​ការ​ស្វែង​រក។ Samuel Eto’o  ធ្លាប់​ជា​កីឡាករ​ឥតខ្ចោះបំផុត​ហើយ​Luis Suarezជា​កីឡាករ​ដែល​សាកសម​នៅ​ពេល​នេះ”។

ពេល​នេះ​ក្រៅ​ពី​កីឡាករ​ទាំងពីរ​ Barcelona មាន​ទំនាក់​ទំនងផ្ទេរ​ខ្សែ​ប្រយុទ្ធ​ក្លិប Inter Milan កីឡាករ​ Lautaro Martinez មាន​តម្លៃ៩៧លាន​ផោន។ Timo Werner ដែល​ជា​គោលដៅ​របស់ Liverpool ក៏​ស្ថិត​ក្នុងរាដ៉ា​របស់ Barca ដែរ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628