បាល់ទាត់

លីគកំពូល​ហ្វីលីពីន​រដូវ​កាល​២០២០​គ្រោង​នឹង​លេង​នៅ​ដំណាច់​ខែ​កក្កដា

ខណៈ​ដែល​ស្ថានភាព​នៃ​ការ​ឆ្លង COVID-019 នៅ​តែ​មិន​ទាន់​បាន​ធូរស្រាល​ក្នុង​ប្រទេស​ហ្វីលីពីន ការ​ប្រកួត​បាន​រង្វាន់បាល់​ទាត់​លីគ​កំពូលហ្វីលីពីន PFL (Philippines Football League) 2020 អាច​នឹង​ចាប់​ផ្ដើម​ក្រោយ​ដំណាច់​ខែ​កក្កដា។

ដំបូង​ឡើយ សហព័ន្ធកីឡាបាល់​ទាត់​ហ្វីលីពីន​បានគ្រោង​នឹង​លេង​នៅ​ដំណាច់​ខែឧសភា​ឆ្នាំ​២០២០​ដេល​ជា​ថ្ងៃ​បើក​ការ​ប្រកួត​ប្រចាំ​រដូវ​កាល​តែ​ម្ដង។ ប៉ុន្តែ​ចាប់​តាំងពី​ពេល​នោះ​មក ហ្វីលីពីន​នៅ​តែ​រវល់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជាមួយការ​ឆ្លងវីករាលដាល​នៃ​កូវីដ១៩​ក្នុង​រយៈ​ពេល​២​ ៣ ខែ​ចុង​ក្រោយ​មិន​ទាន់​ធូរស្រាលនោះ ការ​ចាប់​ផ្ដើម​នឹង​ត្រូវ​លើក​មក​ដំណាច់​ខែ​កក្កដា​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី​១៥​ខែ​ឧសភាឆ្នាំ២០២០ ក្នុង​ប្រទេស​ហ្វីលីពីន​មាន​ឆ្លង​វីរុស​នេះ​ចំនួន១១,៨៧៦នាក់​ហើយ​អ្នក​ស្លាប់​៧៩០​នាក់។ អ្នកជំងឺជាសះស្បើយ​មាន ២,៣៣៧នាក់៕

ប្រភព៖ ASEAN FOOTBALL

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628