បាល់ទាត់

Chanathip Songkrasin ជំរុញ​ឲ្យ​កីឡាករ​វ័យក្មេង​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​បើ​មានឱកាស

តារាឆ្នើមរបស់ក្រុមជម្រើសជាតិថៃ Chanathip Songkrasin បានអំពាវនាវឲ្យកីឡាករវ័យក្មេងជម្រើស​ជាតិ​ថៃចូលរួមនៅលីគក្រៅប្រទេសឲ្យ​បាន​ច្រើនន​ប្រសិន​បើ​មានឱកាស។

បើតាម Chanathip កម្រិតនៃ​លក្ខណៈ​កីឡាករ​អាជីព ក៏ដូចជាបរិបទលីកក្រៅ​ប្រទេស អាចជួយបង្កើនគុណភាពកីឡាករបានដូចដែលរូបគេធ្លាប់បានឆ្លងកាត់។

“ ខ្ញុំចង់ឲ្យកីឡាករថៃវ័យក្មេងទាំងអស់ ទៅលេងនៅបរទេសពេលមានឱកាសបង្ហាញខ្លួន។ ពួកគេលេងនៅខាងក្រៅ កាន់តែឆាប់ពួកគេអាចរៀបចំសម្រាប់បញ្ហាប្រឈមនាពេលអនាគត និងបង្កើនគុណភាពរបស់ពួកគេ”។

“ខ្ញុំជឿ​ងថាកីឡាករ​ដូច​ជា​ Supachok Sarachat, Suphanat Mueanta, Anon Amornlerdsak, Ekanit Panya និង Jaroensak Wonggorn ចាំបាច់​ត្រូវ​តែ​ពង្រឹង​សមត្ថភាបរបស់​ខ្លួន​នៅ​លីគ​ក្រៅប្រទេស​ថៃ​ដែល​ល្អៗ”។

Chanathip បាន​មក​ចូល​រួម​ជាមួយ Hokkaido Consadole Sapporo ក្នុង​លក្ខខណៈខ្ចី​ជើង​កាល​ពី​ឆ្នាំ​២០១៧ ហើយ​មួយឆ្នាំ​កន្លះ​ក្រោយ​មក​រូប​គេ​ក៏​ចុះ​កុងត្រាផ្ដាច់​ជាមួយ​ក្លិប​បន្ទាប់​ពី​បង្ហាញទម្រង់​លេង​ហើយ​បាន​ក្លាយ​ជា​កីឡាករល្អបំផុត​របស់​ក្លិប​ទៀត​ផង។ ក្រៅ​ពី Chanathip, ខ្សែ​ការពារ​ស្លាប Theerathon Bunmathan ក៏​ជា​កីឡាករ​ម្នាក់​ដែល​បង្ហាញ​ថ្វី​ជើង​បាន​ល្អ​នៅ​ក្លិប Yokohama F Marinos ក្នុង​ J- League 1 រដូវ​កាល​មុន។

ក្រៅ​ពី Chanathip Songkrasin និង Theerathon Bunmathan ក្រុម​កីឡាករ​ជម្រើស​ជាតិ​ថៃ​មាន​កីឡាករ​២​នាក់​ផ្សេង​ទៀត​ដែល​ប្រកប​អាជីព​នៅ​លីគ​កំពូល​ជប៉ុន​គឺ ខ្សែ​ប្រយុទ្ធ Teerrasil Dangda និង​ Kewin  Thamsatchanan៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628