បាល់ទាត់

ណែនាំឲ្យស្គាល់កីឡាករចូលសញ្ជាតិចិនទាំង ១១នាក់ និងប្រវត្តិសង្ខេបខ្លីៗពួកគេ

ដូចប្រិយមិត្តបានជ្រាបមកហើយ មួយរយៈចុងក្រោយនេះសមាគមបាល់ទាត់ចិន (CFA) ហាក់ដូចជាបានព្យាយាមទាក់ទងធ្វើការជាមួយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) យ៉ាងសកម្ម ដើម្បីជួយឲ្យកីឡាករបរទេសជាច្រើនទទួលបានឳកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចិន ក្នុងការប្រកួតលើឆាកអន្តរជាតិនានា។

 

គោលការណ៍នៃការផ្តល់សញ្ជាតិ (សញ្ជាតិតូបនីយកម្ម) ចំពោះកីឡាករបរទេសនេះ គឺជាគោលនយោបាយក្នុងវិស័យបាល់ទាត់ចិន ដោយផ្តោតសម្តៅខ្លាំងលើការឈានជើងចាប់យកកៅអីទៅលេងនៅព្រឹត្តិការណ៍ FIFA World Cup ក៏ដូចជាពានរង្វាន់ធំៗ លើឆាកអន្តរជាតិដទៃទៀត។

ក្នុងពេលនេះផងដែរក្រុមការងារ VEHA Media នឹងណែនាំឲ្យប្រិយមិត្តស្គាល់កីឡាករចូលសញ្ជាតិទាំង ១១នាក់ ដែលពួកគេអាចប្រកបអាជីពក្នុងក្លិបប្រទេសចិន ដោយមិនប្រើប្រាស់ងារជាកូតាកីឡាករបរទេសឡើយ និងបន្ថែមពីនេះក៏អាចមានឳកាសលេងឲ្យជម្រើសជាតិចិនដូចគ្នា ប្រសិនបើមានការកោះហៅពីគ្រូបង្វឹក៖

១. Elkeson (ឈ្មោះចិនថ្មី Ai Kesen) – ខ្សែប្រយុទ្ធ – វ័យ ៣០ឆ្នាំ – សញ្ជាតិដើមប្រេស៊ីល – បព្វហេតុចូលសញ្ជាតិបានៈ ប្រកបអាជីពនៅប្រទេសចិនរយៈពេលយូរ – រដូវកាល២០២០ៈ លេងឲ្យក្លិប Guangzhou Evergrande (លីគកំពូលចិន)

 

២. Aloisio Santos Gonclaves (ឈ្មោះចិនថ្មី Lu Guofu) – ខ្សែប្រយុទ្ធ – វ័យ ៣១ឆ្នាំ – សញ្ជាតិដើមប្រេស៊ីល – បព្វហេតុចូលសញ្ជាតិបានៈ ប្រកបអាជីពនៅប្រទេសចិនរយៈពេលយូរ – រដូវកាល២០២០ៈ លេងឲ្យក្លិប Guangdong South China Tiger FC (លីគលំដាប់ទី២ ចិន)

 

៣. Alan Carvalho (ឈ្មោះចិនថ្មី A Lan) – ខ្សែប្រយុទ្ធ – វ័យ ៣០ឆ្នាំ – សញ្ជាតិដើមប្រេស៊ីល – បព្វហេតុចូលសញ្ជាតិបានៈ ប្រកបអាជីពនៅប្រទេសចិនរយៈពេលយូរ – រដូវកាល២០២០ៈ លេងឲ្យក្លិប Beijing Sinobo Guoan (លីគកំពូលចិន)

 

៤. Ricardo Goulart (ឈ្មោះចិនថ្មី Gao Late) – ខ្សែបម្រើប្រយុទ្ធ – វ័យ ២៨ឆ្នាំ – សញ្ជាតិដើមប្រេស៊ីល – បព្វហេតុចូលសញ្ជាតិបានៈ ប្រកបអាជីពនៅប្រទេសចិនរយៈពេលយូរ – រដូវកាល២០២០ៈ លេងឲ្យក្លិប Guangzhou Evergrande (លីគកំពូលចិន)

 

៥. Fernandinho Henrique (ឈ្មោះចិនថ្មី Fei Nanduo) – ខ្សែប្រយុទ្ធស្លាប – វ័យ ២៧ឆ្នាំ – សញ្ជាតិដើមប្រេស៊ីល – បព្វហេតុចូលសញ្ជាតិបានៈ ប្រកបអាជីពនៅប្រទេសចិនរយៈពេលយូរ – រដូវកាល២០២០ៈ លេងឲ្យក្លិប Hebei China Fortune (លីគកំពូលចិន)

 

៦. Nico Yennaris (ឈ្មោះចិនថ្មី Li Ke) – ខ្សែការពារ – វ័យ ២៦ឆ្នាំ – សញ្ជាតិដើមអង់គ្លេស – បព្វហេតុចូលសញ្ជាតិបានៈ មានម្តាយជាជនជាតិចិន (ធំធាត់នៅអង់គ្លេស និងធ្លាប់ជាអតីតយុវជនក្លិប Arsenal) – រដូវកាល២០២០ៈ លេងឲ្យក្លិប Beijing Sinobo Guoan (លីគកំពូលចិន)

 

៧. Tyias Browning (ឈ្មោះចិនថ្មី Jiang Guangtai) – ខ្សែការពារ – វ័យ ២៥ឆ្នាំ – សញ្ជាតិដើមអង់គ្លេស – បព្វហេតុចូលសញ្ជាតិបានៈ មានម្តាយជាជនជាតិចិន (ធំធាត់នៅអង់គ្លេស និងធ្លាប់ជាអតីតយុវជនក្លិប Everton) – រដូវកាល២០២០ៈ Guangzhou Evergrande (លីគកំពូលចិន)

 

៨. John Hou Saeter (ឈ្មោះចិនថ្មី Hou Yongyong) – ខ្សែបម្រើ – វ័យ ២២ឆ្នាំ – សញ្ជាតិដើមន័រវេស – បព្វហេតុចូលសញ្ជាតិបានៈ មានម្តាយជាជនជាតិចិន (ធំធាត់នៅន័រវេស) – រដូវកាល២០២០ៈ Beijing Sinobo Guoan (លីគកំពូលចិន)

 

៩. Pedro Delgado (ឈ្មោះចិនថ្មី Deer Jiaduo) – ខ្សែបម្រើ – វ័យ ២៣ឆ្នាំ – សញ្ជាតិដើមព័រទុយហ្គាល់ – បព្វហេតុចូលសញ្ជាតិបានៈ ស្នើសុំចូលសញ្ជាតិ – រដូវកាល២០២០ៈ CD Aves (លីគកំពូលព័រទុយហ្គាល់) 

 

១០. Roberto Siucho (ឈ្មោះចិនថ្មី Xiao Taotao) – ខ្សែប្រយុទ្ធ – វ័យ ២៣ឆ្នាំ – សញ្ជាតិដើមប៉េរូ – បព្វហេតុចូលសញ្ជាតិបានៈ មានឪពុកជាជនជាតិចិន (ធំធាត់នៅប៉េរូ) – រដូវកាល២០២០ៈ Guangzhou Evergrande (លីគកំពូលចិន)

 

១១. Alexander N’Doumbou (ឈ្មោះចិនថ្មី Qian Jiegei) – ខ្សែបម្រើ – វ័យ ២៨ឆ្នាំ – សញ្ជាតិដើមហ្គាបុង – បព្វហេតុចូលសញ្ជាតិបានៈ មានម្តាយជាជនជាតិចិន (ធំធាត់នៅហ្គាបុង) – រដូវកាល២០២០ៈ Shanghai Shenhua (លីគកំពូលចិន)

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628