បាល់ទាត់

ផ្លូវការៈ បងប្រុសរបស់ Pogba ផ្លាស់មកលេងនៅក្លិបបារាំងសាជាថ្មី

បងប្រុសធំរបស់ខ្សែបម្រើឆ្នើម Paul Pogba នោះគឺ Florentin Pogba ជាផ្លូវការបានធ្វើដំណើរមកចូលរួមជាមួយក្លិបក្នុងប្រទេសបារាំងសាជាថ្មី ក្រោយពីចាកចេញទៅលេងនៅប្រទេសទួរគី និងសហរដ្ឋអាមេរិក ប៉ុន្មានឆ្នាំំមកនេះ។

Florentin Pogba គឺជបងប្រុសធំក្នុងត្រកូល Pogba ដែលបច្ចុប្បន្នមានវ័យ ២៩ឆ្នាំ និងលេងក្នុងតំណែងខ្សែការពារកណ្តាល។ យោងតាមការចេញផ្សាយជាផ្លូវការ កីឡាករកម្ពស់ដល់ទៅ ១.៩២ម៉ែត្ររូបនេះបានចូលរួមជាមួយក្លិប FC Sochaux ដែលស្ថិតនៅក្របខណ្ឌលីគលំដាប់ទី២ បារាំង ជាមួយការចុះកិច្ចសន្យារយៈពេល ៣រដូវកាល។

រំលឹកឡើងមកវិញក្រោយបញ្ចប់រដូវកាល២០១៧/២០១៨ កីឡាករ២សញ្ជាតិ (ហ្គីណេ និងបារាំង) រូបនេះបានចាកចេញពីទឹកដីបារាំង ដោយបានទៅចូលរួមជាមួយក្លិប Genclerbirligi SK  នៅលីគកំពូលទួរគី មុនបន្តទៅចូលរួមលេងនៅក្លិប Atlanta United នៅលីគកំពូលសហរដ្ឋអាមេរិក រហូតមកដល់ពេលអស់សពុលភាពនៃកិច្ចសន្យាត្រឹមកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ដូច្នេះមានន័យថាការចូលរួមជាមួយក្លិប FC Sochaux នៅទឹកដីបារាំងសាជាថ្មីនេះគឺ Florentina Pogba មកដោយគ្មានតម្លៃខ្លួនផ្ទេរ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628