បាល់ទាត់

Theerathon Bunmathan ថា​បាន​ទៅ​លេង​នៅ​ J- League1 ឱកាស​ល្អ​ជាង​ទៅ​លេង​នៅ លីគ​ចិន​ឬ​លីគអូស្រ្តាលី

កីឡាករបាល់​ទាត់​ថៃតែងតែ​បង្ហាញមុខ​នៅ​លីគ​កំពូល​ជប៉ុន​ចាប់​តាំង​ពី​ទសវត្សឆ្នាំ១៩៨០ ប៉ុន្តែ​មិន​សូវ​ជា​ជោគជ័យប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​សម្រាប់​សមាជិកក្រុមជម្រើស​ជាតិ​ថៃ​បច្ចុប្បន្ន​វិញ កីឡាករ​ដេល​ទៅ​លេង​នៅ​ទី​នោះ​បាន​ក្លាយ​ជា​ឆ្អឹងខ្នង​សម្រាប់​ក្រុម​ដំរីចម្បាំងថៃ​លេង​ពាន​រង្វាន់​ធំក្នុង​ទ្វីប​អាស៊ី​និង​ពិភពលោក។

Teerasil Dangda ​ដែល​បច្ចុប្បន្ន​កំពុងលេង​នៅ​ក្លិប Shimizu S-Pulse និង​ខ្សែ​បម្រើប្រយុទ្ធ Chanathip Songkrasin ក៏​ទទួល​ជោគជ័យ​នៅ​ក្លិប Consadole Sapporo។​ចំណែក​ខ្លួនផ្ទាល់ Theerathon Bunmathan ក៏​រឹត​តែ​ជោគជ័យ​ដែរ​បន្ទាប់​ពី​ជួយក្លិបរបស់​ខ្លួន​ឈ្នះលីគកំពូល​ជប៉ុនកាលពី​រដូវ​កាល​២០១៩។

Theerathon  និយាយ​ក្នុង​គេហទំព័ររបស់ FIFA ថា៖” ការ​លេង​ក្នុង​លីគ​កំពូល​ជប៉ុន J.League គឺ​ជា​ក្ដី​សុបិនរបស់​ខ្ញុំ។ ខ្ញុំបាន​សម្រេច​ចិត្តផ្តេរ​ទៅ​ជប៉ុន​ប្រសិន​បើ​ខ្ញុំមានឱកាស​លេង​នៅ​លីគ​ក្រៅ​ពី​ Thai League 1 ជាជាង​ទៅ​លេង​នៅ Chinese Super League ឬក៏ Australian A-League”។

“បទពិសោធន៍របស់ខ្ញុំនៅប្រទេសជប៉ុន បានអនុញ្ញាតឱ្យធ្វើឲ្យ​ខ្ញុំមានស្មារតីប្រកួតប្រជែង​និង​អភិវឌ្ឍន៍ស្មារតីស្រេកឃ្លានជ័យជម្នះ។ ខ្ញុំចំណាយពេល ២ ទៅ ៣ ខែដើម្បីសម្របខ្លួនទៅនឹងទម្រង់លេងរបស់ J- League វប្បធម៌ជប៉ុន និងអាកាសធាតុជប៉ុន ព្រោះវាជាការផ្ទេរចេញ​លក្ខខណៈអន្តរជាតិលើកដំបូងរបស់ខ្ញុំ”។ 

“ខ្ញុំជឿថាកីឡាករថៃអាចទទួលបានជោគជ័យនៅ J-League​។ កីឡាករវ័យក្មេងមួយចំនួននឹងមានឱកាសនោះ នាពេលអនាគត ប៉ុន្តែពួកគេគួរតែយល់ថាវានឹងមានភាពលំបាកហើយពួកគេនឹងមានបញ្ហាប្រឈមច្រើន។ មានបច្ចេកទេសបាល់ទាត់ដ៏អស្ចារ្យមិនគ្រប់គ្រាន់ទេសម្រាប់​ពួក​គេ”។

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628