បាល់ទាត់

ក្លិប​ម៉ាឡេស៊ី៥​ប្រឈមជាប់ពិន័យ FIFA ដោយ​សារ​គ្មានលុយ​បង់ប្រាក់ឈ្នួលដល់​កីឡាករបរទេស

កាសែត​អន​ឡាញ The Metro Arena បាន​ទម្លាយថា​យ៉ាង​ហោច​​ណាស់​មាន​ក្លិបម៉ាឡេស៊ី​ចំនួន៥​កំពុងមាន​បញ្ហា​ក្នុង​ការ​រក​លុយ​បង់ថ្លៃឈ្នួលកីឡាករបរទេស​នាំ​ចូល​មិន​គ្រប់​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេជាបម្រាម​របស់​សហព័ន្ធកីឡាបាល់ទាត់​ពិភពលោក។

កីឡាករបរទេស​ទាំង​នោះនឹងដាក់​ពាក្យបណ្ដឹង​ទៅ​សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោក ប្រសិន​បើ​ក្លិប​ទាំងអស់​នេះ​បរាជ័យក្នុង​ការ​សងប្រាក់​ឈ្នួលឲ្យ​ពួក​គេតាម​កិច្ចសន្យាកុងត្រា។ ការខកខានក្នុងការដោះស្រាយប្រាក់ខែបើកកីឡាករ ក៏ធ្វើឱ្យក្រុមទាំងនោះប្រឈមនឹងហានិភ័យដែលអាចនឹងត្រូវបានដាក់​ពិន័យដោយស្ថាប័នបាល់ទាត់ពិភពលោក ហើយ​ជា​តួយ៉ាង​ក្លិប Prelis កំពុងតែ​កប់បាត់​មក​ដល់​ពេល​បច្ចុប្បន្ននេះ។

អគ្គលេខាធិកា​សមាគមបាល់​ទាត់​ម៉ាឡេស៊ី​លោក Stuart Ramalingam បាន​និយាយ​ថាគាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ដំបូន្មានដល់ក្រុមណាដែលពាក់ព័ន្ធនឹងបញ្ហាបំណុល​ទាំងនេះ។

“មានលក្ខខណ្ឌមួយចំនួនដែលក្រុម ឬក្លឹបប្រហែលមើលរំលង ខណៈដែល FAM អាចផ្តល់ដំបូន្មានសមហេតុផលដល់​ពួក​គេ ដើម្បីចៀសវាងទទួលរងនូវអំពើដាក់​បម្រាមឬការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងនេះ”។

កាលពីថ្មីៗ​នេះ! FIFA បាន​ដាក់​កំហិត​ឲ្យសមាគមបាល់ទាត់រដ្ឋ Kelantan (Kelantan Football Association (KAFA) បង់ថ្លៃឈ្នួលប្រាក់ខែកីឡាករបរទេស​ Cassio Francisco de Jesus​ចំនួន ១៤៥,៩៤៤.៦០ដុល្លារ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺមានចំនួន ៧ ករណីទៀតនៃប្រាក់ឈ្នួលដែលពាក់ព័ន្ធនឹងអតីតកីឡាករនាំចូល និងមន្រ្តីក្រុមដែលមាន​ទំនាក់ទំនងទៅនឹង FIFA មានចំនួនទឹកប្រាក់សរុបប្រហែល ៤ លានរីងហ្គីត។

ក្រៅពី Kelantan, ក្លិប PDRM, Terengganu, Melaka United និង Kedah ថ្មីៗនេះក៏មានជាប់ទាក់ទងនឹងបញ្ហាប្រាក់ឈ្នួលផងដែរ មុនពេលការ​ប្រកួត​ប្រជែងលីគកំពូលម៉ាឡេស៊ីត្រូវពន្យារពេលដោយសារជំងឺរាតត្បាត Covid-19។ ក្រឡេកមកមើលស្ថានភាពបច្ចុប្បន្ននេះ PDRM នៅតែទូទាត់ប្រាក់ទៅឱ្យកីឡាកររបស់ពួកគេ រួមទាំងប្រាក់​ជាង​កន្លះ​លាន​រីងហ្គីត​ផ្សេង​ទៀត​សម្រាប់​បង់​ឲ្យ​កីឡាករ​បរទេស។

កាលពី​ថ្មី​ៗ​នេះ Malacca ក៏​មាន​បញ្ហា​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​កីឡាករកាល​ពីរដូវ​កាល​មុនចំនួន ៨០​ម៉ឺនរីងហ្គីត​រួម​ទាំង​បំណុលផ្សេងៗ​ទៀត។ ក្រុម​កីឡាករ​របស់​ក្លិប  Terengganu ក៏​នៅតែមាន​ព័ត៌មាន​ចចាមអារ៉ាម​អំពី​ការបញ្ជាក់មូលហេតុមិន​បាន​បង់ប្រាក់​ឈ្នួល​កីឡាករតាំងពី​ឆ្នាំ​២០១៨​ហើយ​លើស​ពី​នេះ​ទៀត​នោះ​ពួក​គេមាន​បញ្ហា​ជាមួយ​ការ​បង់ពន្ធ និង​ការ​បង់វិភាគទានផ្សេងៗ​ទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628