បាល់ទាត់

Man Utd និង Man City ដណ្តើមគ្នានាំយកយុវជនU9 ចំនួន៧នាក់ពីសាលាធ្លាប់បណ្តុះបណ្តាល Rashford

ជាផ្លូវការ ក្នុងថ្ងៃម្សិលមិញក្លិបបងប្អូនត្រកូល Manchester ទាំងទ្វេ បានស៊ីញ៉េរផ្តល់កិច្ចសន្យានាំយកយុវជនឈុត U9 សរុប ៧នាក់មកចូលក្នុងថ្នាល់យុវជនក្លិប ដោយសហការជាមួយសាលាបណ្តុះបណ្តាលយុវជនបាល់ទាត់ Fletcher Moss Rangers ។

គួរបញ្ជាក់ជាមុនថា សាលាបណ្តុះបណ្តាល Fletcher Moss Rangers គឺជាក្លិបបណ្តុះបណ្តាលផ្នែកបាល់ទាត់ចំពោះកុមារៗ មានតាំងពីឈុត U6 រហូតដល់ឈុត U16 ឯណោះ ហើយមានមូលដ្ឋាននៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសផ្ទាល់តែម្តង។ សាលាបណ្តុះបណ្តាលនេះត្រូវបានគេទទួលស្គាល់គុណភាពគួរឲ្យកត់សម្គាល់ផងដែរ ខណៈធ្លាប់បានផលិតកីឡាករអង់គ្លេសល្អៗ ជាច្រើនរួមមានដូចជា Marcus Rashford , Jesse Lingard , Danny Welbeck, Wes Brown… ជាដើម។

ពីម្សិលមិញនេះក្លិបបងប្អូន Manchester United បានចុះកិច្ចសន្យានាំមកចូលថ្នាល់យុវជនខ្លួនដល់ទៅ ៦នាក់រួមមាន Cole Umebuani, Teddy Sherwood, Jaice Dore, Rafael Smith, Dane Mullings និង Ka’eo Ingram ។ ចំណែកឯដៃគូប្រជែងគ្នា Manchester City បាននាំយកចូលថ្នាល់យុវជនខ្លួនតែ ១នាក់នោះគឺ Tolani Raheem ។ កុមារទាំង ៧រូបនេះរួមគ្នាធ្លាប់បានឈ្នះពានយុវជនសរុបចំនួន ១៥ ក្រោមការលេងក្នុងនាមជាឈុតយុវជនរបស់សាលាបណ្តុះបណ្តាលខាងលើ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628