បាល់ទាត់

Real Madrid, Bayern Munich និង Inter Milan រួមគ្នាលេងពានមិត្តភាពសប្បុរធម៌ឆ្នាំក្រោយ

ផ្លូវការៈ ក្លិបធំៗ ប្រចាំទ្វីបអឺរ៉ុបទាំង៣ រួមមាន Real Madrid (អេស្ប៉ាញ) , FC Bayern Munich (អាល្លឺម៉ង់) និង Inter Milan (អ៊ីតាលី) បានប្រកាសរួមគ្នានឹងចូលរួមពានរង្វាន់មិត្តភាពសប្បុរធម៌ថ្មីមួយមានឈ្មោះ European Solidarity Cup ឆ្នាំ២០២១ ។

ការបង្កើតពានរង្វាន់នេះឡើងក្នុងគោលបំណងស្វែងរកថវិកាសប្បុរធម៌ ដើម្បីជួយផ្គត់ផ្គង់ដល់វិស័យសុខាភិបាលក្នុងប្រទេសតំណាងក្លិបទាំង ៣ ខាងលើ ក៏ដូចជាការតបស្នងចំពោះបុគ្គលក្នុងវិស័យសុខាភិបាលក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលបច្ចុប្បន្ន COVID-19 ។

ក្លិបទាំង ៣ នឹងធ្វើការប្រកួតតាមរូបមន្ត១ជើងក្នុងផ្ទះម្នាក់ ដោយប្រកួតទី១ Inter Milan បើកទ្វារកីឡដ្ឋានទទួល FC Bayern Munich , ប្រកួតទី២ Real Madrid បើកទ្វារកីឡដ្ឋានប៉ះ Inter Milan និងប្រកួតទី៣ ចុងក្រោយ FC Bayern Munich ធ្វើម្ចាស់ផ្ទះទទួលភ្ញៀវ Real Madrid វិញម្តង។

ក្នុងការប្រកួតនៅកីឡដ្ឋាន Allianz Arena របស់ក្លិប FC Bayern Munich ក៏បានសន្យារអញ្ជើញក្រុមវេជ្ជបណ្ឌិត និងក្រុមជំនាញសុខាភិបាលចំនួន ៥ពាន់នាក់មកចូលរួមផងដែរ។

យ៉ាងណាក្តី! សម្រាប់កាលវិភាគរៀបចំព្រឹត្តិការណ៍មិត្តភាពខាងលើ ពុំទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេ ដោយសន្និដ្ឋានអាចនឹងរៀបចំឡើងនៅដើមឆ្នាំ២០២១ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628