បាល់ទាត់

សកម្មភាព​កីឡាទាំង​លីគនិង​ការ​ប្រមូលផ្ដុំកីឡាករ បន្ត​ផ្អាកសកម្មភាពដដែល

ក្រសួងអប់រំ​យុវជន​ និង​កីឡាបាន​ចេញ​សេច​ក្ដី​ប្រកាសកាល​ពី​ល្ងាច​ម្សិលមិញ​ថាការ​ពន្យារពេលនិង​បន្ត​ផ្អាក​សកម្មភាពប្រមូលផ្ដុំ​ក្នុង​កីឡានានា​នៅ​តែ​បន្ត​ធ្វើ​ដដែល​ត្បិត​តែ ក្នុង​រយៈ​ពេលមួយខែ​ចុង​ក្រោយ​នេះ​គ្មាន​អ្នក​ឆ្លងវីរុសកូវីដ១៩​ថ្មី គ្មាន​អ្នក​ស្លាប់ ហើយ​អ្នក​ជំងឺ​ចាស់​ក៏​បាន​ជាសះស្បើយ​ឡើង​វិញក៏​ដោយ។

ក្នុង​សេច​ក្ដីប្រកាស​នោះ​មានន័យថា​៖” សកម្មភាពកីឡានានា ការ​ប្រមូលផ្ដុំកីឡាករ កីឡាការិនី  ហាត់​ហ្វឹកហ្វឺន បន្ត​ផ្អាកសកម្មភាពបន្ត​ទៀត​សិន ហើយ​ក្លិប​ហាត់​ប្រាណ(Gym)នានា​ក៏​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​បើក​គឡើង​វិញ​នៅ​ឡើយ​ដែរ”។

អ្វី​ដែល​ជា​ការ​រង់ចាំ​របស់​អ្នក​គាំទ្របាល់​ទាត់​ជាតិ​កំពុង​ទន្ទឹង​រង់ចាំ​នោះ​គឺ​ថា​ការ​ប្រកួត​ពានរង្វាន់ Metfone Cambodian League និង ពានរង្វាន់ Hun Sen Cup នៅ​តែ​បន្ត​ផ្អាកសកម្មភាពនៅ​ឡើយ។ អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​រដ្ឋាភិបាលជា​ផ្លូវ​ការ​សិន​ទើប​សកម្មភាព​កីឡានានា​អាច​បន្ត​លេង​ជា​ប្រក្រតី​ឡើង​វិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628