បាល់ទាត់

Buriram ហា៊នឲ្យប្រាក់ឈ្នួល Daniel Sturridge ជិត ៣០មុឺនដុល្លារ/ខែ បើយល់ព្រមមកចូលរួម

ព័ត៌មានចចាមអារ៉ាមកាន់តែច្បាស់ ពាក់ព័ន្ធនឹងការនាំយកអតីតខ្សែប្រយុទ្ធនៅក្របខណ្ឌ Premier League ពោលគឺ Daniel Sturridge មកកាន់ក្របខណ្ឌលីគកំពូលថៃ ពីសំណាក់ក្លិប Buriram United ។ 

តាមការចុះផ្សាយចុងក្រោយពីកាសែតថៃ បានបង្ហាញឲ្យដឹងថាក្លិបយក្សថៃ Buriram United បានដាក់សំណើជាមួយនឹងសន្យារផ្តល់់ប្រាក់ឈ្នួលពលកម្មតម្លៃ ១០លានបាតក្នុងមួយខែ ឬស្មើរប្រមាណជិត ៣០មុឺនដុល្លារក្នុងមួយខែ ប្រសិនបើកីឡាករវ័យ ៣០ឆ្នាំខាងលើ អាចមកចូលរួមបាននៅក្នុងរដូវកាល២០២០ ខាងមុខនេះ។

ចំពោះការតាមដាក់សំណើបែបនេះពីព្រោះក្លិបជើងឯកលីគកំពូលថៃ ៧សម័យកាលខាងលើ កំពុងតែខ្វះខាតកីឡាករបរទេស ក្រោយពីបានដំណឹងសម្រាកលីគដោយសារជំងឺ COVID-19 ក្លិបក៏បានផ្តាច់កិច្ចសន្យារកីឡាករ ២រូបរួមមាន Andres Tunez (វេណេហ្ស៊ុយអេឡា) និង Jong Jae-Yong (កូរ៉េខាងត្បូង) ។

គួរឲ្យដឹងផងថាអតីតកីឡាករ Manchester City, Chelsea និង Liverpool, Daniel Sturrigde បច្ចុប្បន្នភាពកំពុងទំនេរ ក្រោយចែកផ្លូវពីក្លិប Trabzonspor នៃលីគកំពូលទួរគី កាលពីដើមខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗ នេះ។ ដូច្នេះ Buriram United អាចនឹងនាំយករូបគាត់មកចូលរួម ដោយមិនចាំបាច់ចំណាយលុយលើតម្លៃខ្លួនទិញចូលនោះទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628