បាល់ទាត់

ផ្លូវការៈ Neuer ចុះកិច្ចសន្យារថ្មីបន្តស្នាក់នៅ Bayern Munich ដល់ដំណា​ច់រដូវកាល២០២៣

ជាផ្លូវការ អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer បានសម្រេចចិត្តចុះកិច្ចសន្យារថ្មីបន្ថែមបន្តស្នាក់នៅជាមួយក្លិប FC Bayern Munich រហូតដល់ដំណាច់រដូវកាល២០២២/២០២៣ ។ នេះយោងតាមសេចក្តីប្រកាសផ្ទាល់របស់ក្លិប។ 

គួរឲ្យដឹងថា មុនឈានដល់ការព្រមព្រៀងនេះ កីឡាករអ្នកចាំទីវ័យ ៣៤ឆ្នាំ រួមទាំងភ្នាក់ងាររបស់លោកឈ្មោះ Thomas Kroth បានធ្វើការចរចារជាមួយក្លិប ដោយបានទាមទារកិច្ចសន្យាររយៈពេល ៥ឆ្នាំបន្ថែមទៀតផង ប៉ុន្តែក្រោយដំណើរការចរចារប្រមាណជិត ១ខែកន្លងមក ទីបំផុតបានសម្រេចនូវកិច្ចសន្យារថ្មីដូចសេចក្តីប្រកាសខាងលើ។

ក្រោយបានកាន់ប៊ិចស៊ីញ៉េរកិច្ចសន្យារថ្មី ម្ចាស់ពាន FIFA World Cup ឆ្នាំ២០១៤ ជាមួយជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានថ្លែងបញ្ចេញមតិឲ្យដឹងថាៈ

៉ ក្នុងកាលៈទេសៈសម័យកាលជំងឺ COVID-19 បែបនេះ ខ្ញុំមិនចង់ធ្វើការគិតច្រើននោះទេ។ ខ្ញុំគ្រាន់តែចង់បន្តស្នាក់នៅលេងក្នុងក្របខណ្ឌ Bundesliga ។ ខ្ញុំមានជំនឿចិត្តក្នុងការស្នាក់នៅទីនេះ និងមានអារម្មណ៍ទំនុកចិត្តក្នុងគេហដ្ឋានខ្ញុំនៅ Bavaria (រដ្ឋក្នុងប្រទេសអាល្លឺម៉ង់) ។  ៉ 

រំលឹកឡើងមកវិញ Manuel Neuer បានផ្ទេរពីក្លិប Schalke 04 មកចូលរួមជាមួយ FC Bayern Munich តាំងពីឆ្នាំ២០១១ ខណៈមកទល់បច្ចុប្បន្នភាពបានបង្ហាញខ្លួនសរុប ៣៧៥លើក និងបានជួយឲ្យក្លិបនេះគ្រងជើងឯក Bundesliga ៧សម័យកាលជាប់គ្នា ពានក្នុងស្រុកដទៃទៀត រួមទាំង UEFA Champions League ឆ្នាំ២០១៣ , UEFA Super Cup ឆ្នាំ២០១៣ និង FIFA Club World Cup ឆ្នាំនោះដដែលរួមផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628