បាល់ទាត់

Muangthong United សម្រេចកាត់​ប្រាក់ឈ្នួល​កីឡាករ៣០​ភាគរយ

ក្លិប​លេង​ក្នុង​ក្របខ័ណ្ឌ Thai League 1 Muangthong United​បាន​សម្រេច​ចិត្ត​កាត់​ប្រាក់ឈ្នួល​កីឡាករ​៣០​ភាគរយ​ដើម្បីធានាថាហិរញ្ញវត្ថុរបស់ក្លឹបមិនត្រូវបានរងផលប៉ះពាល់ទេ ខណៈដែលលីកត្រូវបានផ្អាកជាបណ្តោះអាសន្ន។

នាយកប្រតិបត្តិ Muangthong លោក Rannarit Suwajaya បានបញ្ជាក់​អំពី​ដំណឺង​នៃ​ការកាត់​ប្រាក់ឈ្នួល​នេះ ។ គោលបំណងដែលកាត់ចេញដើម្បីធានាថាក្លឹបមិនមានបញ្ហាហិរញ្ញវត្ថុទេ រហូតទាល់តែការ​ប្រកួតប្រជែង​ក្នុង​លីគកំពូល​ថៃបន្តលេង​ឡើងវិញនៅថ្ងៃទី ១២ ខែកញ្ញា។​តាម​រយៈ​លោក Rannarit កីឡាករ​ភាគច្រើន​ពិសេស​កីឡាករ​បរទេស​មិន​យល់​ស្រប​ជាមួយ​នឹង​កាត់​ប្រាក់​ឈ្នួល​៣០​ភាគរយ​នេះ​ទេ។

អីចឹង​ក៏​ដោយ! អ្នក​ចាំ​ទីជម្រើស​ជាតិ​វៀតណាម​ Dang van Lam រីករាយ​ក្នុង​ការ​យល់​ព្រមការ​កាត់​នេះ​ពី​ក្លិប។ Van Lam គឺ​ជាអ្នក​ចាំ​ទី​ទទួល​បាន​ប្រាក់ឈ្នួលន​ថ្ងៃ​បំផុត​ក្នុង​លីគ​កំពូល​ថៃ​ខណៈ​ដែល Nuangthong ទិញ​រូប​គេក្នុង​តម្លៃ​ជិត​មួយលាន​ដុល្លារកាល​ពី​ឆ្នាំ​២០១៩៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628