បាល់ទាត់

ខានលេងបាល់​៣​ខែកីឡដ្ឋានរបស់ក្លិប PSM Makassar ក្លាយជាសួនបន្លែរបស់​អ្នកស្រុក

ចាប់​តាំង​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​លីគកំពូល​ឥណ្ឌូនេស៊ី​ត្រូវ​ផ្អាកសកម្មភាពកាល​ពី​ខែ​មីនា កីឡដ្ឋានដែល​ជា​ផ្ទះ​ផ្លូវការ​របស់ក្លិប PSM Makassar​បាន​ក្លាយ​ជា​សួនដាំបន្លែ ពេល​ដែល​អ្នក​ស្រុក​ក្នុង​តំបន់​នោះ​មានឱកាស​ដាំដំណាំលើ​ដី​ដេល​ព័ទ្ធជុំវិញ​ទីលានវាល​ស្មៅ​របស់​កីឡដ្ឋាន។

តាមចន្លោះរបងឃាំងទីលាន​វាលស្មៅ និង​កន្លែងអង្គុយរបស់​អ្នក​គាំទ្រ គេ​ឃើញ​មាន​ដំណាំ​របស់​អ្នក​ស្រុក​ដូច​ជា​ស្ពៃ ត្រកួន​ និង​ជីមមួយចំនួ​​នទៀត។ វា​មាន​ឈ្មោះ​ថា​កីឡដ្ឋាន ​​Mattoanging Stadium​ហើយ​វា​ត្រូវប​បាន​សាងសង់តាំង​ពី​ឆ្នាំ​១៩៥៧ន​មក​ម្ល៉េះ។ តាម​ពិត​ទៅ! កន្លែង​ខ្លះ​អ្នក​ស្រុក​ទើប​ដាំថ្មីៗ​ហើយ​កន្លែង​ខ្លះប្រមូលផល​រួច​ហើយ។ កន្លែង​មួយចំនួន​ទៀត​ហាក់មិន​អាចវ​គ្រប់​គ្រងបាន​ហើយ​ស្មៅនិង​វល្លិ៍​ដុះ​ពេញតែ​ម្ដង។ ចំណែក​បង្គោលទី និង​តំបន់ប្រអប់១១ម៉ែត្រស្មៅដុះរុំជិត​ហើយមានវល្លិ៍ឡើង​តាមបង្គោលនិង​របាទី​ទៀត។

លើស​ពី​នេះ​ទៅ​ទៀត!​ច្រកផ្លូវ​ចេញ ចូល ក្លាយ​ជា​គម្ពោតព្រៃ​និង​មាន​ស្មៅដុះវែងៗ។ លេខាធិការគ្រប់គ្រងពហុកីឡដ្ឋាន Mattaoanging លោក Muhlis Mallajareng បានសារភាពថា លោកមិនបានដឹងអំពីការដាំដុះបន្លែទេ។ គាត់​ថា​កីឡដ្ឋានន​នេះគ្រប់​គ្រង់និងទំនួលខុសត្រូវរបស់ក្លិប PSM Makassar ព្រោះក្លិប​ខាង​លើ​បានជួល​និង​មាន​កិច្ចសន្យាថែរក្សាផង​ដែរ។

លោក Muhlis Mallajareng បាន​និយាយ​ក្នុង​កាសែត BolaSport ថា៖” PSM នៅតែជាប់​កុងត្រា​ជួល​កីឡដ្ឋាននេះ ប៉ុន្តែ​ដោយ​សារ COVID-19 កីឡដ្ឋាន​នេះ​ក៏​លែង​ប្រើ​ប្រាស់​និង​ថែរក្សា​ត​ទៅ​ទៀត។ កាលពីមុនមានសំណើដើម្បីកែលម្អពហុកីឡដ្ឋាន Mattoanging នៅឆ្នាំ ២០១៩ ដោយចំណាយថវិកាប៉ាន់ប្រមាណ ២០០ ពាន់លានរូពី ។ ទោះជាយ៉ាងណាក៏ដោយការងារសាងសង់មិនទាន់ត្រូវបានបញ្ចប់ទេ។ លើសពីនេះ! វីដេអូរចនាថ្មីនៃពហុកីឡាដ្ឋាននេះក៏ត្រូវបានបង្ហាញដល់អភិបាលខេត្ត Sulawesi លោក Nurdin Abdullah ដែលគ្រោងបន្ថែមឲ្យ​ដល់ ៣ ម៉ឺនកៅអី។​

ក្របខ័ណ្ឌ League 1  រដូវកាល ២០២០ មិនទាន់ច្បាស់ថានឹងចាប់ផ្តើមនៅពេលណាទេ។ សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ស្នើឱ្យចូលរួមប្រកួតលីកឡើងវិញនៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ អាស្រ័យលើស្ថានភាពបច្ចុប្បន្ននៃជំងឺរាតត្បាតប្រភេទទី ១៩ ។ប្រសិនបើរដ្ឋាភិបាលឥណ្ឌូនេស៊ីមិនផ្តល់ការអនុញ្ញាតិជាផ្លូវការទេការ​ប្រកួតប្រជែង​ក្នុង​រដូវ​កាល​នេះនឹង​ក្លាយ​ជា​អាសាបង់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628