បាល់ទាត់

ប្រិយមិត្តធ្លាប់ដឹង​ទេថា​ Roger Federer​ ជាចំណែក​ធំ​មួយជួយ Manchester United ឈ្នះ​ពាន Champions League 2008

លោក René Meulensteen អតីតគ្រូបង្វឹកក្រុម Manchester United បានទម្លាយឥទ្ធិពលរបស់​កីឡាករវាយកូនបាល់ Roger Federer ទៅលើជ័យជំនះនៃក្របខ័ណ្ឌ Champions League របស់ក្រុមបិសាចក្រហមក្នុងឆ្នាំ ២០០៨ ។

ក្នុងបទសម្ភាសន៍មួយ!​អតីត​គ្រូ​ជំនួយរូបនេះបាន​និយាយ​អំពីគ្រានោះថា៖” ខ្ញុំ​គឺជា​អ្នក​គាំទ្រកីឡាវាយកូនបាល់( Tennis)ហើយ​ខ្ញុំតែងតែ​ពេញ​ចិត្ត​ Roger Federer​ ពិសេស​របៀបដែល​គាត់គ្រប់​គ្រង់ការផ្ដោតអារម្មណ៍របស់គាត់”។

“ខ្ញុំ​បាន​ជ្រើសរើស​៥ឃ្លីប​វីដេអូ​របស់ Federer ដល់​កីឡាកររបស់​ពួក​យើង មើល​ហើយ​មាន​សំណួរឲ្យ​ពួក​គេ​សរសេរ​ក្នុង​ក្រដាស​អំពី​វីដេអូ​ទាំង​នោះ ថា​នេះ​ជា​ព្រឹត្តិការណ៍​អ្វី គេ​លេង​យ៉ាង​ម៉េច គេ​ទទួល​បាន​ពិន្ទុយ៉ាង​ម៉េច​ហើយ​កីឡាករ​លេងកីឡានេះ​ត្រូវ​ធ្វើ​ដូចម្ដេច…”។

“ពួក​គេអាច​នឹង​ស្គាល់​ហើយ​ដឹង​ថា​ពេល​នោះ​គេ​លេង​ក្នុង​ព្រឹត្តិការណ៍ Wimbledon  ប៉ុន្តែ​ពួក​គេ​អត់​ដឹង​ថា​គេ​លេង​យកពិន្ទុយ៉ាងម៉េច​នោះទេ។​អ្វី​ដែល​ខ្ញុំផ្ដោតសំខាន់​លើ​វីដេអូ​នេះ​ទៅ​ពួក​គេ​គឺពេល​ដែល Federer កំពុងលេង។​ពេល​នោះ​គាត់​ឈ្នះ​ហើយ​បង្ហាញ​ថ្វី​ដៃ​ដល់​កម្រិតកំពូលលើស​កីឡាករណាៗ​ទាំងអស់”។

“គាត់​អាច​ឈ្នះ​សិត​ដំបូង​បន្ទាប់​មក​គាត់​ចាញ់​សិត​ទី​២​ហើយ​សិត​ទី​៣​គាត់​ប្រុង​នឹង​ចាញ​ទៀត ប៉ុន្តែ​ពេលនោះ​ពិន្ទុនៃ​ការ​ប្រកួត​ឡើង​ដល់ដំណាក់កាលតែមួយគ្រាប់​ទៀត​ខាង​គូប្រជែងរបស់គាត់​ឈ្នះ។ គ្រប់​យ៉ាង​បាន​ផ្លាស់ប្ដូរនៅ​ពេល​ដែល​គាត់​ក្ដោបឱកាស​ចុង​ក្រោយ​យក​ឈ្នះតែ​ម្ដង”។

during The Clydesdale Bank Scottish Premier League match between Rangers and Dundee United at Ibrox Stadium on May 10, 2008 in Glasgow, Scotland.

លោក​Meulensteen បាន​បន្ត​ទៀត​ថា​៖” ខ្ញុំ​បាន​និយាយ​រឿង​នេះ​ទៅ​គ្រូ​បង្គោល​បន្ទាប់​ពី​យើង​យក​ឈ្នះ Barcelona នៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ ។​ថ្វី​បើ​យើង​ឈ្នះ​ West Ham និង​ Wigan ហើយ​ទទយល​បាន​ជើង​ឯក(លីគ)​ហើយ​ត្រូវចាប់​ផ្ដើម​ម្ដង​ទៀតក្នុង​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ Chelsea ។យើង​មាន​ជំនឿចិត្ត​៤០​ទៅ​៣០​​ប៉ុន្តែ​វីដេអូ​ឃ្លីប​របស់ Federer ពិត​ជា​បាន​ជួយឲ្យ​អារម្មណ៍​កីឡាករ​ពុះកញ្រ្ជោល”។

ច្បាស់​ណាស់! វីដេអូ​ឃ្លីប​ទាំង​នោះ​បាន​ជួយ United យក​ឈ្នះ Chelsea ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​ពេល​នោះ​ Man Utd លើក​ពាន Champions League ជា​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្រ្ត៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628