បាល់ទាត់

ជម្រើសជាតិ​ថៃ​ U19 គ្រោងកោះហៅ​ខ្សែប្រយុទ្ធកូនកាត់​ថៃ​-អាល្លឺម៉ង់​មក​ចូល​រួម​ក្រុម

ក្រុមជម្រើស​ជាតិ​ថៃ​វ័យ​ក្រោម​១៩​ឆ្នាំ​មាន​គោលបំណង​កោះហៅកីឡាករយុវជន Marcel Sieghart​ ដែល​ជា​កីឡាករ​លេង​ក្នុង​ឈុត U19 របស់​ក្លិប Bayern Munich ​ហើយ​ក្រុម​ជម្រើស​ជាតិ​ថៃ​ក៏​ចង់​បាន​កីឡាករ​កូនកាត់​ថៃអាល្លឺម៉ង់​រូបនេះនា​ពេល​អនាគត​ផង​ដែរ។

យុវជន​ម្នាក់​នេះ​លេង​ក្នុង​ដំណែង​ប្រយុទ្ធកណ្ដាល​ឬ​ប្រយុទ្ធលេខ១០។​ ក្រុម​ជម្រើស​ជាតិ​ថៃ​វ័យ​ក្រោម​១៩​ឆ្នាំ​បាន​ទៅ​មើល​ទម្រង់​លេង​កីឡាករ​រូប​នេះ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ពេល​ដែល​រូប​គេ​កំពុង​លេង​នៅ​ឈុត U18 របស់ Bayern Munich ហើយ​ម្យ៉ាង​វិញ​ទៀត​! កុងត្រារបស់​គេ​នៅ​ក្លិប​ជើង​ឯក​អាល្លឺម៉ង់​ក៏​ជិត​ផុត​កំណត់​ហើយ​ដែរ។

ក្រុមជម្រើស​ជាតិ​ថៃ​ឈុត​ធំ​មាន​គោលបំណងនាំ​យក​រូប​គេ​មក​ចូល​រួម​ក្រុម​នា​ពេល​អនាគត ខណៈ​ថ្មី​ៗ​នេះ​ក្រុម U19 ថៃ​ក៏​គ្រោង​ចង់​បាន​រូប​គេ​មក​ជួយ​ក្នុង​ពាន​រង្វាន់លំដាប់​អាស៊ី​និង​អាស៊ីនិង​អាស៊ាន​ដែល​ចូលមក​ដល់​នា​ពេល​ខាង​មុខ។ Marcel Sieghart​ គឺ​ជា​ប្អូនប្រុស​របស់​កីឡាករ Alexander Sieghart​ដែល​កំពុងប្រកបអាជីព​នៅ​ក្លិប True Bangkok United ក្នុង​នាម​ជា​ខ្សែ​បម្រើកណ្ដាល។

បច្ចុប្បន្ន​ Marcel Sieghart​​ជា​កីឡាករ​ជាប់​កុងត្រា​យុវជន​របស់​ក្លិប​Bayern Munich ប៉ុន្តែ​បាន​ចេញ​ទៅ​លេង​ខ្ចី​ជើង​នៅ​ក្លិប SpVgg Unterhaching U19

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628